ក្រោយ BLACKPINK ចូលក្នុង Weverse ភ្លាម ប្រព័ន្ធកម្មវិធីមានភាពច្របូកច្របល់ភ្លែត - TrueID

ក្រោយ BLACKPINK ចូលក្នុង Weverse ភ្លាម ប្រព័ន្ធកម្មវិធីមានភាពច្របូកច្របល់ភ្លែត

August 3, 2021

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ២ខែសីហា នេះទីបំផុតក្រុម BLACKPINK បានចូលរួមក្នុងវេទិកាទំនាក់ទំនងរវាងសិល្បករ និងអ្នកគាំទ្រ HYBE Label ឈ្មោះ Weverse ដែលបច្ចុប្បន្នវេទិកានេះត្រូវបានប្រើប្រាស់ដោយ BTS  TXT  ENHYPEN  Seventeen  TREASURE  Sunmi និង ជាច្រើនទៀត ដោយ BLACKPINK បានចូលរួមក្នុងវេទិកានេះ និងអ្នកគាំទ្រ BLACKPINK ជាច្រើនក៏បានរីករាយស្វាគមន៍ពួកគេដែរ។

ទោះយ៉ាងណាក៏ដោយ អ្នកគាំទ្រក្រុម BTS ជាច្រើនមានការភ័ន្តច្រឡំបន្ទាប់ពីពួកគេទទួលបានការជូនដំណឹងពី BLACKPINK ទោះបីជាមិនដែលចូលរួមវេទិកាសហគមន៍របស់BLACKPINK ក៏ដោយ។ 

គួរបញ្ជាក់ផងដែរថា Weverse អនុញ្ញាតឱ្យអ្នកគាំទ្រទទួលការជូនដំណឹងពីក្រុមតន្រ្តី ដែលពួកគេជ្រើសរើសចូលរួម ប៉ុន្តែកំហុសសេវាកម្មនៅក្នុងWeverse បណ្តាលឱ្យអ្នកមិនគាំទ្រជាច្រើន ទទួលបានការជូនដំណឹងពីBLACKPINK ដូច្នេះអ្នកគាំទ្រ BTS ជាច្រើន បានយកវាទៅបង្ហោះក្នុង Twitter ដើម្បីបង្ហាញពីការភ័ន្តច្រឡំរបស់ពួកគេ។

ក្រោយមក មិនយូរប៉ុន្មាន Weverse ក៏បានចេញលិខិតសុំទោសចំពោះកំហុសក្នុងការជូនដំណឹងខុស ដែលបានកើតឡើងនៅថ្ងៃទី ២ ខែសីហា នៅចន្លោះម៉ោង ១២:០០ រសៀល និង ១២:៤៨ នាទីយប់។ 

ការសុំទោសជាផ្លូវការរបស់ Weverse មានដូចខាងក្រោម៖ 

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...