ថៃ៖ អាចនិយាយបានថា គឺជាដំណឹងដ៏រីករាយមួយ ដែលកំពុងតែមានការចាប់អារម្មណ៍ពេញសង្គមសិល្បៈថៃ បន្ទាប់ពីតារាស្រីវ័យក្មេង Patricia និងគូស្នេហ៍បានសម្រេចចូលពិធីមង្គល ក្នុងកម្មវិធីបំពាក់ចិញ្ចៀន ដោយមានវត្តមានក្រុមគ្រួសារ យ៉ាងកក់ក្ដៅ ផងដែរ។
ក្រៅពីនេះ គូស្វាមីភរិយាគូនេះ ក៏មិនភ្លេចបញ្ចេញនូវសកម្មភាពដ៏ផ្អែមល្ហែម និងត្រូវបានបង្ហាញឡើងហ្វេនៗ នៅលើបណ្ដាញសង្គម ជាមួយនឹងការរៀបចំស្លៀកពាក់ឈុតកូនក្រមុំនិងកូនកម្លោះយ៉ាងស្រស់សង្ហា ពោរពេញដោយភាពសាកសមគ្នាទៅវិញទៅមក។ ជាពិសេស សម្រាប់ខាងស្រី ក៏ទទួលបានពីការសរសើរមិនដាច់ពីមាត់ ទៅលើមុខមាត់ និងផូរផង់ ពេលបង្ហាញខ្លួននៅថ្ងៃសំខាន់មួយនេះ។
យ៉ាងណាមិញ ក្រោយពីបានឃើញហើយ បណ្ដាអ្នកគាំទ្ររបស់តារាស្រីរូបនេះ ក៏បានចូលរួមអបអរ និងបង្ហាញពីក្ដីរំភើបជំនួស ចំពោះក្ដីសុខនិងសុភមង្គល ដែលជាចំណុចចាប់ផ្ដើមមួយរបស់តារាស្រីរូបនេះ ដែលកំពុងតែសាងអនាគតជាមួយនឹងស្វាមី៕
សូមទស្សនារូបភាពខាងក្រោម៖