រាជធានីភ្នំពេញ ៖ ក្រោយល្បី លេចមុខសាជាថ្មី បន្ទាប់ពី ចាកចេញពីវិស័យចម្រៀងជាង ១០ឆ្នាំហើយនោះ ញឹម ចំរើន ត្រូវមហាជន ដាក់ការសង្ស័យថា ធ្លាក់កូដ ហើយនេះបើ មើលតាមរយៈសម្បករូបរាងសម្បត្តិខាងក្រៅ ដែលប្រែប្រួលខ្លាំង មិនសូវសង្ហារជាងពេលមុន។
ជាមួយគ្នានេះ ប្រសិនបើងាកត្រឡប់ទៅមើលពី ជីវភាពប្រចាំថ្ងៃវិញ ម្ចាស់បទ <មិនប្រកាសសង្គ្រាមទេអូន> លោក ញឹម ចំរើន រូបនេះ បានត្រូវមហាជន ដឹងថា កំពុងកសាងគ្រួសារសែន សុភមង្គលមួយ ដោយភរិយា ជាក្មួយស្រីបង្កើតរបស់ អតីត តារាចម្រៀងជើងចាស់ ស៊ុន ណារីម៉ូនីកា ចាប់តាំងពីឆ្នាំ ២០១៦ មកម្លេះ ដោយសព្វថ្ងៃនេះ អ្នកទាំងពីរ ទទួលបាន ចំណងដៃកូនស្រីចំនួន ២នាក់ ក្នុងនោះ ម្នាក់ទៀតទើបមានអាយុជាង ២ខែ តែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា អតីតតារាចម្រៀង រូបនេះ ត្រូវគេដឹងថា កំពុងរកស៊ីទិញ-លក់ រថយន្ត ចំណែកឯភរិយារូបលោកវិញ បានបើកហាង សាឡនមួយកន្លែង ផងដែរ លើសពីនេះទៅទៀត គេក៏ដឹងដែរថា កាលនៅមិនទាន់មាន ការរីករាលដាលនៃជំងឺកូវីដ១៩ អ្នកទាំងពីរ តែងចេញទៅដំណើរកម្សាន្តនៅក្រៅប្រទេស ជាញឹកញយ ថែមទៀត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖