មិនធម្មតា តារាស្រីរូបនេះ ប្រាប់ហ្វេនច្បាស់ៗឲ្យងូតទឹកឲ្យស្អាត មុនមកជួបនាង - TrueID

មិនធម្មតា តារាស្រីរូបនេះ ប្រាប់ហ្វេនច្បាស់ៗឲ្យងូតទឹកឲ្យស្អាត មុនមកជួបនាង

April 28, 2022

កម្សាន្ត ÷ កាលពីពេលថ្មីៗនេះ នៅលើសហគមន៍អនឡាញកូរ៉េ theqoo អ្នកនិយមលេងអ៊ីនធើណែតបានចែករំលែកគំនិតរបស់ពួកគេ ចំពោះតារាស្រីម្នាក់ដែលបានប្រាប់អ្នកគាំទ្របុរសរបស់នាង ឱ្យងូតទឹកមុនពេលចូលរួមកម្មវិធីជួបជុំអ្នកគាំទ្រ។

Jisun
Jisun

ក្នុងនោះតារាស្រីរូបនេះគ្មាននរណាក្រៅពី Roh Jisun សមាជិកក្រុមមកពី Is_9 ជាក់ស្តែង បើយោងតាម ​​Fanboy Jisun បាននិយាយថា នាងទទួលបានភាពច្របូកច្របល់ នៅពេលដែលមនុស្សមកចូលរួមកម្មវិធី Fan Meeting របស់ក្រុមដោយមិនបានងូតទឹក។ 

Jisun
Jisun

ហើយ Jisun បានបន្ថែមថា នាងបានងូតទឹកមុនកាលវិភាគ ដូច្នេះអ្នកគាំទ្រគួរតែធ្វើដូចគ្នា ហើយនៅលើសហគមន៍អ្នកគាំទ្រ Weverse Jisun ក៏បានបញ្ចេញមតិប្រាប់អ្នកគាំទ្រឱ្យប្រើស្ក្រាប់ដូចនាងដែរ ហើយប្រសិនបើពួកគេកំពុងប្រើវារួចហើយ នាងបានរំលឹកពួកគេថា ការងូតទឹកក៏ចាំបាច់ផងដែរ៕

Jisun
Jisun

ប្រភព: Kbizoom 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...