ភ្នំពេញ៖ ពិតណាស់ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ វគ្គ Live Show សប្តាហ៍ទី ២ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV មានបេក្ខជនចំនួយ១៤រូប បង្ហាញសមត្ថភាព ទេពកោសល្យរបស់ខ្លួន នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាម្ចាស់ពានរង្វាន់ និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។
ក្នុងនោះផងដែរ ក្នុងជើងខ្លាំងទាំង១៤រូបនេះដែលបានបញ្ចេញសមត្ថភាពខ្លាំងរៀងៗខ្លួន បានឆក់យកបេះដូចទស្សនិកជនពេញចិត្តគ្រប់ៗគ្នា។ យ៉ាងណាមិញ បើក្រឡេកមកមើលបេក្ខជន លីម តិចម៉េ អាយុ ២៥ឆ្នាំ មកពីខេត្តកំពង់ចាម បេក្ខជនឆ្នើមរូបនេះ បានបង្ហាញអស់សមត្ថភាពកាលពីយប់មិញ ធ្វើឱ្យអ្នកទស្សនា និងគណៈកម្មការពេញចិត្តជាខ្លាំង ស្ដាប់ឡើងព្រឺសម្បុរតែម្ដង។
ជាមួយគ្នានេះ បេក្ខជនរូបនេះបានបកស្រាយបទ ” ម៉ែ ” យ៉ាងពីរោះរណ្តំ បញ្ចូលមនោសញ្ចេតនា នឹករលឹកដល់លោកយាយដែលទទួលមរណភាព ជាពិសេស តិចម៉េ បកស្រាយបទចម្រៀងមួយបទនេះ បញ្ជាក់អត្ថន័យយ៉ាងជ្រាលជ្រៅពីគុណម៉ែ ធ្វើឲ្យគណៈកម្មការ ក៏បានសរសើរ តិចម៉េង មិនដាច់ពីមាត់ លើសពីនេះ ដោយសារទឹកដមសម្លេងពោពេញដោយសមត្ថភាពរហូតល្បីផ្អើលដល់ លោក ឧកញ្ញា៉ ខេមរៈ សិរីមន្ត សរសើរដល់បេក្ខជនរូបនេះថា៖
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖