ថៃ៖ មកទល់នឹងពេលនេះ ចំពោះ តារាសម្ដែងជើងចាស់ Nusba នៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំង ក៏ដូចជាពេញចិត្ត ទៅលើការសម្រស់របស់នាង ដែលមានភាពស្រស់ស្អាតក្មេងជាងវ័យ ខណៈដែលបច្ចុប្បន្ន តារាស្រីរូបនេះ មានវ័យ៤៨ឆ្នាំទៅហើយ។
ដោយឡែក ថ្មីៗនេះ តារាស្រី Nusba ថែមទាំងបញ្ចេញនូវមានរូបភាពជាច្រើនសន្លឹក ដែលមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ជាមួយនឹងការបង្ហាញខ្លួន ពេលធ្វើដំណើរទៅក្រៅប្រទេស ហើយនៅក្នុងរូបភាពទាំងនោះ គឺកំពុងតែអង្រួនអារម្មណ៍ទស្សនិកជនគ្រប់គ្នា ទៀតផង ។
ជាពិសេស ជាមួយនឹងកម្រងរូបថតថ្មីចុងក្រោយនេះ Nusba បានតុបតែងខ្លួនក្នុងឈុតស្រស់ឆើតឆាយ ដែលជារ៉ូបក្រហមគ្មានខ្សែ តែងសក់ផាត់មុខ យ៉ាងស៊ីវីល័យ ព្រមទាំងបង្ហាញឲ្យឃើញពីរូបរាងស្លីមតូចច្រឡឹងមិនផ្លាស់ប្ដូរ ម៉្យាងវិញទៀត អ្នកគាំទ្រក៏បាននាំគ្នាសម្រុកចូលចុច Like បង្ហាញពីការពេញចិត្ត និងសរសើរពីសម្រស់ដ៏ទាក់ទាញក្នុងវ័យ ៤៨ ឆ្នាំរបស់នាង៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖