កូរ៉េខាងត្បូង៖ អាចនិយាយបានថា គឺជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពមួយរូបសម្រាប់ Sandara Park អតីតសមាជិកក្រុម 2NE1 ព្រោះក្រៅពីមានសមត្ថភាពហើយ តារាស្រីរូបនេះ ថែមទាំងមានសម្រស់ដ៏ស្រស់ស្អាត ទៀតផង។
យ៉ាងណាមិញ បច្ចុប្បន្ននេះ ថ្វីត្បិតតែមានអាយុកាន់តែច្រើនទៅហើយក្ដី ប៉ុន្តែ តារាស្រីរូបនេះ នៅតែអាចបង្ហាញពីរូបរាងយ៉ាងឡូយឆាយ តាមរយៈរូបភាពថ្មីៗដែលបានបង្ហោះនៅលើគណនីផ្ទាល់ខ្លួន ជាមួយនឹងស្ទាយ៍ស៊ិ.ច.ស៊ី បញ្ចេញសាច់ រាងចង្កេះស្លីមតូច ព្រមទាំងធ្វើមើលទៅនាងកាន់តែក្មេងជាងវ័យ ថែមទៀត។
ម៉្យាងវិញទៀត ការបង្ហាញរូបរាងដ៏ទាក់ទាញរបស់ Sandara លើកនេះ ពិតជាអាចឆ.ក់យកចិត្តអ្នកគាំទ្រមិនតិចនាក់ឡើយ ក៏ដូចជាបានធ្វើឲ្យគ្រប់គ្នាសរសើរយ៉ាងខ្លាំង ទៅលើការរក្សាសម្រស់របស់នាង ឲ្យនៅតែស្រស់ស្អាតបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖