ចិន៖ នៅថ្ងៃទី ៩ ខែវិច្ឆិកាកន្លងទៅនេះ យោងតាមប្រភពព័ត៌មានមួយ បានរាយការណ៍ថា ពីការពិត នៅក្នុងវីដេអូខាងក្រោយឆាក នៃការថតរឿងថ្មី របស់ តារាសម្ដែងប្រុស លោក Huang Xiaoming ដោយនៅក្នុងនោះ តារាប្រុសរូបនេះ និង មិត្តរួមអាជីពដែលបានសម្ដែងជាមួយគ្នា កំពុងពិភាក្សា និងហាត់សមសម្រាប់ ឈុតទះកំផ្លៀង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ លោក Huang Xiaoming ក៏បានសុំឱ្យ មិត្តរួមអាជីពរបស់ខ្លួនម្នាក់នេះ ធ្វើការទះកំផ្លៀងយ៉ាងពិតប្រាកដ ដើម្បីនាំយកនូវអារម្មណ៍ពិតៗ នៅចំពោះមុខកាមេរ៉ា។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះដែរ តារាប្រុសរូបនេះ ថែមទាំងត្រូវបានគេដឹងថា រូបលោកត្រូវបានទះកំផ្លៀងច្រើនជាង ១០ ដង នៅក្នុងឈុតផ្លូវការ ទៀតផង។
យ៉ាងណាមិញ ក្រោយពីចប់ផ្នែកនោះ តារាប្រុសរូបនេះ បានរងរបួស ដោយរលាកមុខ ផងដែរ តែទោះជាយ៉ាងណា បន្ទាប់ពីបានឃើញបែបនេះ ទស្សនិកជនជាច្រើន បានសរសើរយ៉ាងខ្លាំង នៅលើបណ្ដាញសង្គម ព្រមទាំងបង្ហាញពីការពេញចិត្ត ចំពោះការស្រលាញ់វិជ្ជាជីវៈ និងស្មារតីនៃតួនាទីរបស់ Huang Xiaoming ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖