ចិន៖ ថ្មីៗនេះ តារាសម្ដែងស្រី Zhao Liying បានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយ ដែលបានធ្វើឲ្យមហាជនជាំច្រើនចាប់អារម្មណ៍ភ្លាមៗ ទៅលើសម្រស់អ្នកម្ដាយកូនមួយរូបនេះ ។
ក្នុងនោះដែរ តារាស្រី Zhao Liying បានតុបតែងខ្លួនយ៉ាងប្រណីត ពោរពេញដោយភាពស្រស់ស្អាត និង បញ្ចេញឲ្យឃើញពីមុខមូលក្រឡង់ដ៏គួរឲ្យស្រលាញ់របស់ខ្លួន រហូតដល់ហ្វេនៗកាន់តែសរសើរពីសម្រស់វ័យក្មេង ខណៈដែលបច្ចុប្បន្ននេះ នាងកំពុងតែឈានចូលវ័យ ៣៥ ឆ្នាំ។
ម៉្យាងវិញទៀត ជាមួយនឹងការបង្ហាញសម្រស់ដ៏ផូរផង់លើកនេះ បណ្ដាអ្នកគាំទ្រជាច្រើន បានលើកឡើងថា Zhao Liying ពិតជាមានភាពខុសប្លែក បន្ទាប់ពីចែកផ្លូវគ្នាជាមួយនឹងអតីតស្វាមី ជាពិសេស សម្រស់របស់នាង កាន់តែលេចធ្លោជាលំដាប់ ទៀតផង៕
ប្រភព៖ Eva.vn
សូមទស្សនារូបភាពខាងក្រោម៖