កូរ៉េខាងត្បូង៖ ក្រុមនារី Red Velvet ដែលមានសមាជិក៥រូប របស់ផលិតកម្ម SM ENTERTAINMENT នឹងត្រៀមខ្លួនរួចជាស្រេចក្នុងការត្រឡប់មកវិញសារជាថ្មីបន្ទាប់ពីបាត់មុខអស់រយៈពេលយ៉ាងយូរក្នុងការផ្សព្វផ្សាយជាក្រុម។
យោងតាមសារព័ត៌មានមួយរបស់កូរ៉េ សមាជិកទាំង៥រូបរបស់ Red Velvet កំពុងតែត្រៀមខ្លួនត្រលប់មកវិញដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រសារជាថ្មី ដែលការវិលត្រឡប់មកវិញនេះនឹងធ្វើឡើងនៅខែសីហា។ វាពិតជាមានរយៈពេលយូរណាស់សម្រាប់កាត្រលប់មកវិញជាក្រុមលើកនេះ ដោយបទចម្រៀងជាក្រុមចុងក្រោយរបស់ពួកគេមានចំណងជើងថា "Psycho" ដែលចេញកាលពីឆ្នាំ២០១៩។ គិតមកដល់២០២១នេះ សមាជិក Red Velvet សុទ្ធសឹងតែមានសកម្មភាពរៀងៗខ្លួនដោយ Irene និង Seulgi បានលេខមុខជាក្រុមតូច Wendy និង Joy បានលេចមុខជាតារាចម្រៀងទោល រីឯ Yeri កំពុងផ្តោតទៅលើការសម្តែងរឿងភាគថ្មីមួយ។
នេះគឺពិតជាដំណឹងដ៏ល្អណាស់សម្រាប់អ្នកគាំទ្ររបស់ Red Velvet ដែលពួកគេតែងតែចង់ឃើញពួកគេផ្សព្វផ្សាយជាក្រុម៕
ប្រភព៖ Korean news