មិនចាំគេថាឲ្យទេ Due ចេញបញ្ជាក់ច្បាស់ៗថា នាងមិនមែនជាអ្នកអួតអាង - TrueID

មិនចាំគេថាឲ្យទេ Due ចេញបញ្ជាក់ច្បាស់ៗថា នាងមិនមែនជាអ្នកអួតអាង

December 15, 2022

ថៃ៖ គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍ពីតារាស្រី Due Arisara និងស្វាមីរបស់នាង ដែលបានចេញមកបង្ហាញពីភាពភ្ញាក់ផ្អើល ក្នុងពេលដែលអ្នកទាំងពីរ បានចំណាយលុយទិញឡានថ្មីមួយ ទុកជាកាដូសម្រាប់កូនប្រុសជាទីស្រឡាញ់ ផងដែរ។

ជាមួយនឹងការបង្ហាញបែបនេះ បានធ្វើឲ្យទស្សនិកជន មិត្តៗ ក៏ដូចជាហ្វេនៗជាច្រើន បានចូលមកអបអរជាមួយគ្នា និងសរសើរទៅដល់ទឹកចិត្ត ក្នុងនាមជាឪពុកម្ដាយ ខណៈដែលកាលពីកន្លង ពួកគេក៏បានជ្រើសរើសទិញរបស់ល្អៗ មិនថា ខោអាវ ប្រដាប់ក្មេងលេង និងរបស់ជាច្រើនទៀត ដែលពួកគេបានព្យាយាមជ្រើសរើសសម្រាប់កូនប្រុស ផងដែរ។

យ៉ាងណាមិញ ចំពោះការដូថ្មីប្រណីតដែលជាឡានមួយគ្រឿងនេះ តារាស្រី Due ក៏បានចេញមក បញ្ជាក់​ថា នាង​មិន​ចង់​បង្អួត​អ្វី​នោះ​ទេ តែវាជាកម្មសិទ្ធិក្នុងខ្លឹមសារវីដេអូរបស់នាង។ ហើយតារាស្រីរូបនេះ ក៏បានជឿជាក់ថា ឪពុកម្តាយគ្រប់រូប ប្រសិនបើមានឱកាស ពួកគេនឹងចង់ធ្វើគ្រប់យ៉ាងឱ្យអស់ពីសមត្ថភាព ដែលអាចធ្វើទៅបានដើម្បីកូនៗរបស់ពួកគេ៕

ប្រភព៖ Khaosod

សូមទស្សនារូបភាពខាងក្រោម៖ 

Due
Due
Due
Due
Due
Due
Due
Due
Due
Due
Due
Due
Due និងស្វាមី
Due និងស្វាមី
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...