ទោះបីល្បី មានលុយកម្រិតណា តារាល្បីប្រុសស្រីទាំងនេះ ត្រូវស្លាប់ទាំងវ័យក្មេង - TrueID

ទោះបីល្បី មានលុយកម្រិតណា តារាល្បីប្រុសស្រីទាំងនេះ ត្រូវស្លាប់ទាំងវ័យក្មេង

November 2, 2021

បរទេស៖ ជាការពិត ដំណឹងនៃមរណភាព គឺតែងតែពិបាកធ្វើឲ្យមនុស្សគ្រប់គ្នាពិតជាទទួលយកមិនបាន ជាពិសេសនៅពេលដែលវាកើតឡើងដោយស្មានមិនដល់ ទៅលើបុគ្គលណា យើងស្រលាញ់ ក៏ដូចជាមនុស្សដែលយើងចូលចិត្ត។

ជាក់ស្តែង មាន​តារា​ល្បី​ៗ​ ជា​ច្រើន​រូប​ ដែល​ស្លាប់​លឿន​ពេក បានធ្វើ​ឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល និង​មិន​ជឿ​ជា​ខ្លាំងព្រោះតែឡើងភ្លាមពេក ធ្វើចិត្តមិនទាន់ ដែលអ្នកទាំងនោះ បានទាក់ទាញ ថែមទាំងមានឥទ្ធិពលខ្លាំងរហូតដល់សព្វថ្ងៃនេះ ជាមួយនឹងការងាររបស់បានបន្សល់ទុក។

យ៉ាងណាមិញ អ្វី​ដែល​នៅ​សេស​សល់​ គឺ​ការ​អបអរ​កេរ្តិ៍​ឈ្មោះ ក៏ដូចជា មរតក​របស់​ពួក​គេ​តាម​រយៈស្នាដៃមានដូចជា ​ភាពយន្ត តន្ត្រី និង​សិល្បៈ​ដែល​ពួក​គេ​បាន​សល់ជាអនុស្សាវរិយ៍ដល់មក​យើង ហើយខាងក្រោម​នេះ​គឺ​ជា​តារា​ល្បី​ៗនៅលើពិភពលោក កំពុងតែទទួលបានការគាំទ្រ​យ៉ាងពេញទំហឹង តែបែរជា​ទទួល​អនិច្ចកម្មទាំងវ័យក្មេងទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

១. Mark Salling 

តារាសម្តែង «Glee»​ លោក Mark Salling បានទទួលមរណភាព ក្នុងវ័យ ៣៤​ ដោយធ្វើអត្តឃាត។

Mark Salling 
Mark Salling 

២. Naya Rivera 

តារាសម្តែង «Glee» Naya Rivera បានទទួលបានមរណភាព ក្នុងវ័យ ៣៣ឆ្នាំ ដោយសារតែគ្រោះថ្នាក់លង់ទឹកបឹង។

Naya Rivera
Naya Rivera

៣. Cory Monteith

តារាសម្តែង «Glee» Cory Monteith បានទទួលមរណភាពនៅវ័យ ៣១ឆ្នាំ​ ព្រោះតែប្រើថ្នាំលើសកម្រិត។

Cory Monteith
Cory Monteith

៤. Heath Ledger

តារាសម្តែង Heath Ledger មរណភាពនៅវ័យ ២៨ឆ្នាំ ត្រូវបានគេឲ្យដឹង រូបលោកប្រើប្រាស់ថ្នាំលើសកម្រិតដោយចៃដន្យ។

Heath Ledger
Heath Ledger

៥. Bruce Lee

តារាសម្តែង Bruce Lee បានស្លាប់នៅទីក្រុងហុងកុងក្នុងអាយុ ៣២ ឆ្នាំ ដោយសារតែហើមខួរក្បាល ដែលបណ្តាលមកពីប្រតិកម្មទៅនឹងថ្នាំបំបាត់ការឈឺចាប់។

Bruce Lee
Bruce Lee

៦. Marilyn Monroe

តារាសម្តែងស្រី Marilyn Monroe បានទទួលមរណភាពនៅវ័យ ៣៦ ឆ្នាំ​ ព្រោះតែប្រើថ្នាំលើសកម្រិត តែយ៉ាងណាមិញ ត្រូវបានគេសន្និដ្ឋានថា «ប្រហែលជាការធ្វើអត្តឃាត» ដែលជាមូលហេតុនៃការស្លាប់របស់តារារូបនេះ។

Marilyn Monroe
Marilyn Monroe

៧. Mac Miller

តារាចម្រៀងរ៉េប Mac Miller បានស្លាប់ដោយសារលេបថ្នាំលើសកម្រិត ក្នុងវ័យត្រឹមតែ ២៦ឆ្នាំប៉ុណ្ណោះ។

Mac Miller
Mac Miller

៨. Amy Winehouse

Winehouse ត្រូវបានញាំញីដោយការញៀនថ្នាំ និងគ្រឿងស្រវឹង។ នាងបានស្លាប់ដោយសារពុលស្រា ក្នុងវ័យ ២៧ឆ្នាំ។

Amy Winehouse
Amy Winehouse

៩. Haruma Miura

តារាសម្តែងជប៉ុនក្នុង «Attack on Titan» Haruma Miura បានស្លាប់ក្នុងវ័យ ៣០ ឆ្នាំ​ដោយសារតែធ្វើអត្តឃាតខ្លួនឯង។

Haruma Miura
Haruma Miura

១០. Paul Walker

តារាសម្តែងរូបនេះ ត្រូវបានគេប្រទះឃើញ គ្រោះថ្នាក់ចរាចរណ៍មួយកន្លែង ដែលបានបុក​បង្គោល និងដើមឈើក្នុងល្បៀនលឿន ដែលហេតុការណ៍នេះ បានធ្វើឲ្យរូបលោក បានស្លាប់ នៅក្នុងវ័យ ៤០ ឆ្នាំ។

Paul Walker
Paul Walker
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...