ភ្នំពេញ៖ កាលពីថ្មី ៗនេះ រឿងរ៉ាវ ជាប់ពាក់ព័ន្ធទៅនឹងការ ឌឺដងផ្លែផ្កាគ្នា តាមរយៈបទចម្រៀងរ៉េប កំពុងតែមានភាពតាងតឹងជាខ្លាំង នៅលើបណ្តាញសង្គម ថ្វីត្បិតតែវាកន្លងហួសទៅប៉ុន្មានថ្ងៃក៏ដោយ រវាងទៅនឹង លោក វណ្ណ ដា ហើយ លោក ជី ដេវីត។
ជាក់ស្តែង នៅលើគណនី TikTok មួយ បានបង្ហោះវីដេអូ គួរឲ្យចាប់អារម្មណ៍ជាខ្លាំង ទៅនឹង អ្នកទាំងពីរ ដែលបានជួបគ្នា កាលពី ២០១៩ ដែលបានចូលរួមក្នុងកម្មវិធី ដោយកាលនោះ កំពូលតារារ៉េបទាំងពីរ បានប៉ះគ្នា នៅលើឆាកតែមួយ។
ក្រោយវីដេអូនោះបានចេញផ្សាយ ត្រូវបានហ្វេនៗ ពួកគេ បានធ្វើការចែករំលែកជាខ្លាំង ទៅនឹង វីដេអូកម្រនេះ ដែលគេបានគិតថា កាលពីមុន ពួកគេដូចជាសិល្បករដទៃដែរ រាប់អាននឹងចេះស្រលាញ់គ្នា តែយ៉ាងណាក្តីសង្ឃឹមថា មហាជន នៅតែគាំទ្រពួកគេ កុំលើកដាក់ សរសើរម្នាក់ ហើយទម្លាក់ម្នាក់ ព្រោះអ្នកទាំងពីរសុទ្ធសឹង តែជាបុគ្គលមានសមត្ថភាព នៅក្នុងវិស័យកម្សាន្តតន្រ្តីនៅក្នុងស្រុកខ្មែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
@alvinsoftheartguy Support them both guys❤️ Don't compare #Vannda #gdevith #vannda_វណ្ណដា #GD #VD ♬ original sound - RUN Đ