កូរ៉េខាងត្បូង ៖ ជាមួយនឹងរឿងភាគថ្មីរបស់ទូរទស្សន៍ MBC គឺរឿង «TheVeil» ដែលដឹកនាំដោយលោក Kim Sung Yong គឺនិយាយអំពីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (NIS) ដែលបានបាត់ខ្លួនបន្ទាប់ពីស្ថិតក្នុងគ្រោះថ្នាក់ហើយមួយឆ្នាំក្រោយមក ក៏បានត្រលប់ទៅ NIS វិញដើម្បីស្វែងរកជនក្បត់។
អ្វីដែលពិសេស ក្នុងរឿងនេះ Nam Goong Min ដើរតួជា Han Ji Hyuk គឺជាទីភ្នាក់ងារ NISកំពូលដែលតស៊ូ ស្វែងរកអាថ៌កំបាំងដ៏ខ្មៅងងឹតនៃអង្គការរបស់លោក ហើយសម្រាប់ថតរឿងមួយនេះNam Goong Min បានសម្រេចចិត្តឡើងទម្ងន់លើសពី ១០គីឡូក្រាម តាមរយៈការតមអាហារ និងលំហាត់ប្រាណផងដែរ។
ក្រោយពី តារាសម្តែងប្រុសជើងចាស់ Nam Goong Min ក្នុងវ័យ៤៣ឆ្នាំរូបនេះ សម្រេចចិត្តឡើងគ៏ឡូដោយការហាត់ប្រាណរួចមកធ្វើឲ្យលោកមើលទៅកាន់តែក្មេងជាងវ័យ និងមានរូបរាងកាន់តែសង្ហា ធ្វើឲ្យអ្នកគាំទ្រម្នាក់ៗនៅមិនស្ងៀមមិនតែប៉ុណ្ណោះសូម្បីតែអ្នកដែលមិនមែនជាហ្វេនរបស់លោក ក៏លង់ស្នេហ៍នឹងរូបលោកដែរ ហើយពួកគេព្រមទាំងគិតថា Nam Goong Min មានអាយុត្រឹមតែ៣០ឆ្នាំជាងថែមទៀត៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖