ចិន៖ ថ្មីៗនេះ យោងតាមសារព័ត៌មានដ៏ល្បីមួយ បានរាយការណ៍ថា លោក Alvin Chau នឹងបង្ហាញខ្លួន នៅតុលាការ នៅដើមខែកញ្ញាខាងមុខនេះ ដែលមហាសេដ្ឋីរូបនេះ ត្រូវបានចោ.ទប្រ.កាន់ ពីបទ.ឧ.ក្រិ.ដ្ឋ.កម្មចំនួន ៤ រួមមាន ការរៀបចំល្បែងស៊ីសងខុសច្បាប់ ការលាងលុយកខ្វក់ ការចូលរួម និងដឹកនាំក្រុមឧ.ក្រិ.ដ្ឋ.ជន។
មិនត្រឹមតែប៉ុណ្ណោះ តាមរយៈប្រភពមួយនេះ បានលើកឡើងទៀតថា តុលាការបានប្រកាសពីពេលវេលាកាត់ក្តីរបស់មហាសេដ្ឋី លោក Alvin Chau ក្នុងពេលសវនាការលើកដំបូងរបស់លោក នឹងត្រូវបានធ្វើឡើងនៅ រសៀលថ្ងៃទី២ ខែកញ្ញា។
ម៉្យាងវិញទៀត លោក Alvin Chau ថែមទាំង ត្រូវបានចោទប្រកាន់ពី បទរៀបចំល្បែងស៊ីសងខុ.សច្បាប់ ដែលបង្កការខូ.ច.ខាតយ៉ាងធ្ង.ន់.ធ្ងរដល់ឧស្សាហកម្មកាស៊ីណូ និងពន្ធគយរបស់ម៉ាកាវ។
ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ យោងតាម ទំព័រ 163 បានលើកឡើងថា លោក Alvin Chau ប្រឈមមុខនឹងការផ្តន្ទាទោ.សដាក់ព.ន្ធ.នា.គា.រអតិបរមា ប្រមាណ ៣៣ ឆ្នាំ។ ជាពិសេស ទៅលើឧក្រិ.ដ្ឋ.កម្មនៃការបង្កើតក្រុមឧ.ក្រិ.ដ្ឋ.ជនតែមួយមុខនោះ នឹងត្រូវផ្តន្ទាទោ.សដាក់.ព.ន្ធ.នា.គារ.អតិបរមា ១២ ឆ្នាំ នេះបើយោងទៅតាមក្រមព្រហ្មទណ្ឌរបស់ប្រទេសចិន។
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖