ចិន៖ បន្ទាប់ពីបានមានភាពមមាញឹកអស់រយៈពេលជាច្រើនខែ នៃការឃោសនា នៃខ្សែភាគយន្ត «Mulan» ពេលនេះតារាសម្តែងស្រី Liu Yifei ដែលស្គាល់ថាជា សៀវ ឡុងនី បានសម្រេចចិត្តវិលត្រឡប់ចូលក្នុងឧស្សាហកម្មកម្សាន្តចិន ដែលបានចូលរួមព្រឹត្តិការណ៍ក្នុងស្រុក កាលពីថ្មីៗនេះ។
ជាមួយគ្នានេះដែរ រូបភាពជាច្រើនសន្លឹក បានចែករំលែក ដោយបង្ហាញពីភាពស្រស់ស្អាត របស់តារាស្រីរូបនេះ ត្រូវបានមនុស្សជាច្រើនបានកោតសរសើរចំពោះរូបរាងវ័យក្មេងស្លឹម ជាមួយសម្រស់ដ៏ស្រស់ស្អាត ក្នុងឈុតពណ៌លឿង បញ្ចេញសាច់សម៉ត់ខៃ ដែលមើលទៅពិតជាគួរឲ្យគយគន់ មិនដាក់ភ្នែកតែម្តង។
តែយ៉ាងណាមិញ រូបភាពទាំងនោះជារូបភាពបានកែច្នៃក្នុងស្ទូឌីយោប៉ុណ្ណោះ ខណៈដែលគេប្រមាញ់បានរូបថត តាមរយៈកាមេរ៉ាធម្មតា ត្រូវបានចែកចាយ ពាសពេញនៅលើអ៉ីធឺណែត ក្រោមរូបថតដែលតារាស្រីរូបមិនទាន់ឆ្លងកាត់ក្នុងការកែច្នៃលើរូបភាព។
ដោយឡែក ត្រូវបានគេសង្កេតឃើញថា វាមានសភាពខុសគ្នាខ្លាំង នៃសម្រស់របស់នាងមានសភាពចាស់ជាងមុន ជាមួយទម្រង់មុខ មានសភាពមូលធំជាងមុន ឃើញស្នាមផ្នត់បន្តិចបន្តួច ដែលអាចមើលឃើញថា រូបនាងហាក់បីដូចជាបានឡើងគីឡូម្តងទៀត៕
ប្រភព៖ https://kenh14.vn/
សូមទស្សនារូបភាពខាងក្រោម៖