លែងPrivateដូចមុនហើយ ស្នេហាលើកនេះ Peypey Dy បង្ហាញមុខសង្សារ​ ឡើងស្វីត - TrueID

លែងPrivateដូចមុនហើយ ស្នេហាលើកនេះ Peypey Dy បង្ហាញមុខសង្សារ​ ឡើងស្វីត

June 27, 2021

កំពត៖ ប្រាកដណាស់ បើនិយាយដល់តារាហ្វេសប៊ុក ជឿជាក់ថាប្រិយមិត្តច្បាស់ជានឹកដល់ Peypey Dy មុនគេ ដោយតារាហ្វេសប៊ុករូបនេះបានសាងឈ្មោះឲ្យមានភាពល្បីល្បាញអស់ជាច្រើនឆ្នាំមកហើយ នៅតែអាចឲ្យអ្នកលេងបណ្ដាញសង្គមចូលចិត្តបានដដែល។ មូលហេតុដែលតារារូបនេះ នៅតែទទួលបានប្រជាប្រិយភាព ក៏ព្រោះតែលោកមានភាពប៉ិនប្រសព្វលើពាក្យសម្ដីនិយាយកំប្លុកកំប្លែង ធ្វើឲ្យអ្នកមើលមានភាពសប្បាយរីករាយជាដើម។

យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតឯកជនវិញ ឃើញថា Peypey Dy បានប្រើជីវិតយ៉ាងហ៊ឺហារ ជាពិសេស តែងតែមានដំណើរកម្សាន្តជានិច្ច។ បើនិយាយដល់ដៃគូស្នេហា តារារូបនេះមិនសូវបង្ហាញមុខគូស្នេហ៍ជាសាធារណៈ ឲ្យអ្នកគាំទ្របានឃើញប៉ុន្មានឡើយ។ ម្យ៉ាងក្រោយឮដំណឹងចែកផ្លូវជាមួយអតីតសង្សាររួច លោកមិនទាន់បើចិត្តទទួលយកនរណាម្នាក់មកស្អំបេះដូងនៅឡើយទេ។

ជាក់ស្ដែង ក្រោយកំព្រាបេះដូង មិនព្រមបើកចិត្តទទួលយកនរណាម្នាក់ចូលមកក្នុងជីវិតនោះ ថ្មីៗនេះ គេដឹងថា បច្ចុប្បន្ន Peypey Dy កំពុងមានទំនាក់ទំនងស្នេហាជាមួយកម្លោះវ័យក្មេងម្នាក់ផងដែរ។ បន្ទាប់ពីទាក់ទងគ្នាមិនបានប៉ុន្មានផង ស្រាប់តែម្សិលមិញនេះលោកបានដឹកដៃគូស្នេហ៍ទៅលេងសមុទ្រ ព្រមទាំងបានថតរូប ស្លៀកឈុតគូស្នេហ៍ មើលទៅពិតជាផ្អែមល្ហែមខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ ស្របពេលបង្ហោះរូបជាមួយសង្សារថ្មីរួច ក៏មានហ្វេនចូលទៅ comment ពោលពាក្យសរសើរ និងថាសមគ្នាទៀតផង៕

សូមទស្សនាារូបភាពខាងក្រោម៖ 

Peypey Dy 
Peypey Dy 
Peypey Dy 
Peypey Dy 
Peypey Dy 
Peypey Dy 
Peypey Dy 
Peypey Dy 
Peypey Dy
Peypey Dy
Peypey Dy 
Peypey Dy 
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...