កម្សាន្ត៖ តារាប្រុស Gong Jun ជាតារាសម្ដែងចិនមួយរូបដែលទទួលបានប្រជាប្រិយជាខ្លាំងភ្លាមៗ បន្ទាប់ពីខ្លួនបានសម្ដែងជាតួឯកប្រុសក្នុងរឿង World Of Honor ជាមួយដៃគូលោក Zhang Zhehan។ អ្នកទាំងពីរទទួលបានការស្រលាញ់គាំទ្រពីទស្សនិកជនរហូតដល់ឡើងក្លាយជាតារាកំពូលក្នុងរយៈពេលខ្លី។
ទោះបីជា Gong Jun និង Zhang Zhehan មានការស្រលាញ់ចូលចិត្តពីមហាជនច្រើនយ៉ាងណាក៏ដោយ ក៏គេចមិនផុតពីមានអ្នកស្អប់ច្រណែនឈ្នានីសពួកគេដែរ។ ប៉ុន្ដែក្រោយមក លោក Zhang Zhehan ត្រូបានវពួកក្រុមអ្នកស្អប់ បើកកកាយរូបភាពអតីតកាលរបស់លោកដែលបានបំផ្លាញអាជីពជាសិល្បករត្រឹមមួយប៉ព្រិចភ្នែក។
បន្ទាប់ពីមានរឿងមិនល្អជាច្រើនបានកើតឡើងលើសិល្បកររបស់ចិន ក្រសួងវប្បធម៌ក៏បានប្រកាសច្បាប់ថ្មីកាន់តែតឹងរឹងទៅលើតារាថែមទៀតផង។ វាអាចជាឪកាសល្អសម្រាប់ Cnetz បានស្វែងរកចំនុចខ្វះខាតរបស់តារាដែលពួកគេស្អប់ ហើយនឹងទម្លាយរឿងអាស្រូវដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះផងដែរ។
អ្នកគាំទ្រជាច្រើនមានការព្រួយបារម្មណ៍ទៅលើ Gong Jun មែនទែន បន្ទាប់ពីពួក Cnetz នេះបានខំទៅជីកកកាយរឿងលោក ដោយចោទថា Gong Jun បានទៅទីសក្ការៈរបស់ប្រទេសជប៉ុន។ រឿងនេះបានក្លាយជារឿងក្ដៅគគុកដែលធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះ Gong Jun ជាខ្លាំង។
ប្រភពបានបញ្ជាក់ថា រូបថត Gong Jun ទៅទីសក្ការៈបូជានៅលេី Internet គឺជារូប Screenshot ចេញពី Vlog របស់ Gong Jun ដែលចេញនៅថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០១៩( វីដេអូ : ៥នាទី ៥៦វិនាទីដល់ ៦នាទី ២វិនាទី ) សម្រាប់រូបនេះគឺ Gong Jun កំពុងធ្វេីដំណេីរទៅទិញការ៉េមនៅ Nenenzaka និង Sannenzaka ហេីយគាត់មិនបានចាំអារម្មណ៍ទៅនឹង Background នោះទេគ្រាន់តែដេីរកាត់ប៉ុណ្ណោះ។
មិនទុកយូរនោះទេ ខាងក្រុមការងារក្នុង Studio របស់តារាសម្ដែងរូបនេះ ក៏ចេញមកបកស្រាយថា Gong Jun គ្រាន់តែដើរកាត់ប៉ុណ្ណោះ។ រូបលោក Gong Jun ផ្ទាល់ក៏បាន Share ផុសនោះផងដែរថា លោកមិនធ្លាប់បានទៅពីមុនមក ហើយថ្ងៃអនាគតក៏មិនចង់ចូលទៅដែរ៕
ប្រភព៖ Cpop Cambodia Fanpage