ភ្នំពេញ៖ អាចនិយាយបានថាកាលពីពេលថ្មីៗនេះកម្មវិធី Miss Preteen International Cambodia បានប្រកាសស្វែងរកបេក្ខនារីជាច្រើននាក់ ដើម្បីចូលរួមប្រកួតបង្ហាញសមត្ថភាព។ ដោយកម្មវិធីមួយនេះតម្លរូវឲ្យយុវតីគ្រប់រូបមានអាយុចាប់ពី១១ ដល់១៤ឆ្នាំ និងមានកម្ពស់ចាប់ពី១៥២cmឡើងទៅ។ ក្នុងនោះដែរកម្មវិធីនេះចង់ផ្ដោតសំខាន់លើ សម្រស់ ចំណេះដឹង ទេពកោសល្យ និងសមត្ថភាពសិល្បៈ។
យ៉ាងណាមិញ ថ្មីៗនេះកម្មវិធី Miss Preteen International Cambodia ក៏បានរើសបេក្ខរីបានជាច្រើននាក់សុទ្ធសឹងតែមានមុខមាត់ស្អាតៗ។ លើសពីនេះទៅទៀត គេដឹងទៀតថាវគ្គសម្ភាសន៍ផ្ទាល់ក៏ទើបតែបញ្ចប់នាពេលថ្មីៗនេះ ដើម្បីជម្រុះបេក្ខនារីយកត្ថឹមតែ២៥ដែលមានសមត្ថភាពពិតៗប៉ុណ្ណោះ សម្រាប់ការមានសិទ្ធអាចឈានជើងទៅប្រកួតនៅវគ្គបន្តបន្ទាប់នាពេលខាងមុខទៀត។
ជាក់ស្ដែង បន្ទាប់ពីកម្មវិធី Miss Preteen International Cambodia បានបញ្ចប់វគ្គសម្ភាសន៍ និងបានរកឃើញបេក្ខនារីចំនួន២៥រូបផងដែរ។ ពិតណាស់ បេក្ខនារីទាំង២៥រូបនោះ គេឃើញសុទ្ធសឹងតែមានសម្រស់ស្អាតផូរផង់ និងភាពក្លាហានមិនចាញ់គ្នាប៉ុន្មានឡើយ។ គួរបញ្ជាក់ផងដែរថា វគ្គប្រកួតនឹងមានជាបន្តបន្ទាប់ រហូតស្វែងរកម្ចាស់ជ័យលាភីឯកតែម្នាក់ ដើម្បគ្រងមកុដ Miss Preteen International Cambodia ៕
សូមទស្សនារូបភាពខាងក្រោម៖