ពេលនិយាយពីចំណូល កុំកុំ ត្រូវគេថាឲ្យបែបនេះ ដោយសារយកលុយជារឿងសំខាន់ - TrueID

ពេលនិយាយពីចំណូល កុំកុំ ត្រូវគេថាឲ្យបែបនេះ ដោយសារយកលុយជារឿងសំខាន់

November 10, 2022

ហុងកុង៖ នៅថ្ងៃទី ៨ ខែវិច្ឆិកាកន្លងទៅនេះ យោងតាមប្រភព HK01 បានរាយការណ៍ថា តារាសម្ដែង លោក Donnie Yen និងភរិយា បានចូលរួមក្នុងព្រឹត្តិការណ៍ រៃអង្គាសប្រាក់សប្បុរសធម៌មួយ ដោយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ តារាប្រុសរូបនេះ បានលើកឡើងអំពី ប្រអប់សំបុត្រមិនសូវល្អ ជាមួយនឹងខ្សែភាពយន្តថ្មីរបស់លោក ដែលមិនបានទាក់ទាញទស្សនិកជនឱ្យចូលរោងកុននោះទេ។

ក្នុងនោះដែរ លោក Donnie Yen បានលើកឡើងថា ប្រាក់ចំណូលរបស់ Box Office ដូចជាជីវិតរបស់មនុស្សដែលឆ្លងកាត់ការឡើងចុះនៃជីវិត មិនអាចស្ថិតនៅលើកំពូលជារៀងរហូតបានទេ។ ហើយអ្វីដែលសំខាន់នោះ នៅពេលដែលត្រូវបានសួរនាំ ថាតើតារារូបនេះ ខ្លាចការសម្ដែងរឿង ធ្វើឲ្យចំណូល Box Office មិនល្អដូចមុន នៅថ្ងៃអនាគតនោះ លោកក៏បានចែករំលែកថា៖

យ៉ាងណាមិញ ការចែករំលែកមួយនេះ របស់ Donnie Yen ក៏បានបង្កឱ្យមានភាពចម្រូងចម្រាសនៅលើបណ្តាញសង្គម ខណៈដែល ទស្សនិកជនជាច្រើន បានធ្វើការរិះគន់ ទៅលើការមិនទទួលខុសត្រូវ នៅក្នុងការងារសិល្បៈ និងដោយសារតែរឿងប្រាក់ខែ ទើបតារារូបនេះ ហាក់បីដូចជាមិនគិតពីលទ្ធផលចុងក្រោយនៃគម្រោងរឿង៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Donnie Yen
Donnie Yen
Donnie Yen
Donnie Yen
Donnie Yen
Donnie Yen
Donnie Yen និង ភរិយា
Donnie Yen និង ភរិយា
Donnie Yen និង ភរិយា
Donnie Yen និង ភរិយា
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...