ចិន៖ អាចនិយាយបានថា ក្រោយពេលដែល តារាស្រី Yang Mi និងអតីតស្វាមីបានលែងលះគ្នា បានធ្វើឲ្យមហាជនមានការព្រួយបារម្ភ ទៅលើកូនរបស់ពួកគេតទាំងពីរ ខណៈដែល តារាស្រីរូបនេះ មានភាពល្បីល្បាញនិងពេញនិយមក្នុងវិស័យកម្សាន្ត ក៏ដូចជាធ្វើឲ្យនាង កាន់តែមានភាពមមាញឹកនឹងការងារស្ទើរតែគ្មានពេលសម្រាក សម្រាប់ទៅលេងជាមួយកូនស្រីតូចរបស់ខ្លួន។
ដោយសារតែបែបនេះហើយ កាលពីពេលកន្លងមក តារាស្រី Yang Mi តែងតែត្រូវបានអ្នកលេងអ៊ីនធើណេតជាច្រើន ធ្វើការរិះគន់ ព្រមទាំងលើកឡើងថា តារាស្រីរូបនេះ មិនស្រលាញ់កូនរបស់ខ្លួន ព្រោះនាងបានប្រើពេលវេលាតិចបំផុត ដើម្បីបានទៅលេងនិងសួរសុខទុក្ខកូនស្រី នៅហុងកុង។
ប៉ុន្តែ បើនិយាយពីការការពារភាពឯកជនភាពរបស់កូន ក្នុងចំណោមអ្នកសិល្បៈវិញ Yang Mi អាចប្រហែលជាជាប់ចំណាត់ថ្នាក់លេខ ១ ព្រោះនាងតែងតែការពារយ៉ាងខ្លាំង ខណៈដែលធ្លាប់បាននិយាយថា នាងបានប្រាថ្នាឱ្យកូនរបស់ខ្លួនអាចដូចក្មេងៗដទៃទៀត ដោយធំឡើងក្នុងបរិយាកាសធម្មតា និង មិនចង់ឲ្យមានការលើកឡើងពីកូនស្រីរបស់ខ្លួន នៅក្នុងកាសែតឡើយ។
មិនត្រឹមតែប៉ុណ្ណោះ រឿងជីវិតឯកជនរបស់នាង គឺមិនមានការសម្ងាត់អ្វីនោះទេ ដោយម្ចាស់ខ្លួន បានសង្ឃឹមថា ការត្រួតពិនិត្យរបស់ប្រព័ន្ធផ្សព្វផ្សាយលើជីវិតឯកជនរបស់គ្រួសារនាង នឹងឈប់នៅត្រឹមនេះ ហើយនាងក៏បានប្រើវិធីផ្ទាល់ខ្លួន ដើម្បីការពារ និងស្រលាញ់កូនស្រីដោយស្ងៀមស្ងាត់ ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖