ថាម៉េច មុខIrene Wan បែបនេះ អាយុ៥៥ឆ្នាំហើយ? - TrueID

ថាម៉េច មុខIrene Wan បែបនេះ អាយុ៥៥ឆ្នាំហើយ?

August 24, 2021

ចិន៖ ថ្មីៗនេះ តារាសម្ដែងស្រីជើងចាស់ Irene Wan បានចែករំលែករូបថត នៃការចេញទៅញាំអាហារពេលល្ងាចជាមួយមិត្តភក្តិ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ខ្លួន ដែលបានបង្ហាញពីភាពស្រស់ស្អាតខ្លាំងឡើងដ៏នឹកស្មានមិនដល់។

នៅក្នុងរូបភាពទាំងនោះ Irene Wan បានធ្វើការតែងខ្លួនដោយស្លៀករ៉ូប ពណ៌លឿង និងពាក់មួកធំ ដើម្បីបំពេញឈុតមួយនេះឲ្យកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត។ ជាពិសេស ជាមួយនឹងស្ទាយ៍ថតរូបឈរនៅមុខបង្អួចកញ្ចក់របស់តារាស្រីរូបនេះ ពិតជាបង្ហាញពីរូបរាងដ៏ស្រស់ស្អាត ក៏ដូចជាមុខមាត់ដ៏វ័យក្មេង ធ្វើឲ្យមនុស្សជាច្រើនមានភាពភ្ញាក់ផ្អើល និងពិបាកក្នុងការជឿថា បច្ចុប្បន្ននេះ នាងមានអាយុ ៥៥ ឆ្នាំ ទៅហើយ។

យ៉ាងណាមិញ កាលពីមុននោះ ខណៈពេលដែល Irene Wan និងមិត្តភក្តិរៀបចំពិធីខួបកំណើតគម្រប់ ៥៥ ឆ្នាំ តារាស្រីរូបនេះ ក៏បានលេងស្ទាយ៍តែងខ្លួន ស្លៀកឈុតរៀបការយ៉ាងស្រស់សោភា ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរ និងបង្ហាញពីការពេញចិត្តចំពោះនាងគ្រប់ៗគ្នា ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Irene Wan
Irene Wan
Irene Wan
Irene Wan
Irene Wan
Irene Wan
Irene Wan
Irene Wan
Irene Wan
Irene Wan
Irene Wan
Irene Wan
Irene Wan
Irene Wan
Irene Wan
Irene Wan
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...