ថៃ៖ នៅតែជារឿងដ៏ភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រជាច្រើន ចំពោះដំណឹងសុំរៀបការរបស់គូស្នេហ៍តារាប្រុស លោក Mark Prin និង Kimberley បន្ទាប់ពីខាងប្រុសបានស្នើសុំរៀបការទៅដល់តារាស្រីយ៉ាងរ៉ូមែនទិក នៅឯក្រៅប្រទេស ព្រមទាំងមានមិត្តជិតស្និទ្ធធ្វើជាសាក្សីស្នេហ៍ ទៀតផង។
ដោយឡែក សម្រាប់ដំណឹងដ៏រំភើបមួយនេះ មិនត្រឹមតែបានធ្វើឲ្យមហាជន កាន់តែចាប់អារម្មណ៍ ទៅលើចិញ្ចៀនប្រណីតដែល Mark បានឲ្យទៅ Kimberley តែប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានយកចិត្តទុកដាក់ ទៅលើកាដូកាលពីមុនៗ ដែល Mark ធ្លាប់បានទិញឲ្យគូស្នេហ៍ ដែលសុទ្ធសឹងតែជាចិញ្ចៀនប្រណីតៗដូចគ្នា មិនចាញ់ ចិញ្ចៀនសុំរៀបការនៅពេលនេះនោះទេ។
ក្នុងនោះដែរ បានឲ្យដឹងថា កាលពីថ្ងៃខួបកំណើតឆ្នាំ ២០១៩ តារាប្រុស Mark បានទិញចិញ្ចៀនទុកជាកាដូមួយទៅឱ្យ Kimberley ដែលមានតម្លៃចន្លោះពី ៩៤៥ដុល្លារទៅ ១ពាន់ដុល្លារ។ ចំពោះថ្ងៃខួបគូស្នេហ៍ក្នុងឆ្នាំ ២០២០វិញ តារាប្រុសរូបនេះ ក៏បានឲ្យកាដូចិញ្ចៀនដែលមានតម្លៃ ប្រមាណ ៥៣៥០ដុល្លារ ទៀតផង។ ហើយថ្មីៗនេះ គឺជាដំណឹងដ៏រំជើ.បរំជួ.លនោះ Mark បានសុំ Kimberley រៀបការ ដោយបានឲ្យចិញ្ចៀនពិសេស ដែលមានតម្លៃរហូតជាង ២០ម៉ឺនដុល្លារ ផងដែរ៕
ប្រភព៖ ំMK Pantip Cambodia Official
សូមទស្សនារូបភាពខាងក្រោម៖