ដើរលើឆាកឡើងឆ្វាច លំដាប់រងទី២ Little Miss Junior Idol សុហ្វៀរ៉ា ទាក់ទាញសាហាវ (មានវីដេអូ) - TrueID

ដើរលើឆាកឡើងឆ្វាច លំដាប់រងទី២ Little Miss Junior Idol សុហ្វៀរ៉ា ទាក់ទាញសាហាវ (មានវីដេអូ)

January 9, 2023

ភ្នំពេញ៖ ជាការពិត កាលពីយប់មិញនេះ ថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រ Little Miss Junior Idol World 2023 បានរកឃើញម្ចាស់ជ័យលាភី ហើយបវរកញ្ញាកម្ពុជា គឺឌៀប សុហ្វៀរ៉ា ក៏ទទួលបានតំណែងលំដាប់រង២ ពីកម្មវិធីប្រកួតមួយនេះផងដែរ។

លើសពីនេះទៅទៀត ទន្ទឹមនឹងបានឈ្នះជ័យលាភីលំដាប់រងទី២ ឌៀប សុហ្វៀរ៉ា ទទួលបានការសរសើរពីអ្នកលេងបណ្ដាញសង្គ និងមានមហាជនជាច្រើន បានចូលអបអរសាទរដល់រូបនាងគ្រប់ៗគ្នាតែម្ដង។ មិនតែប៉ុណ្ណោះ បវរកញ្ញាវ័យ១២ឆ្នាំរូបនេះ នាងពិតជាបានបញ្ចេញសមត្ថភាពអស់ពីកម្លាំងកាយចិត្ត ទើបអាចយកឈ្នះបានជ័យលាភីមួយនេះយ៉ាងដូច្នេះ។

តួយ៉ាង បើក្រឡេកមើលការរៀបចំខ្លួនវិញ គេឃើញ ឌៀប សុហ្វៀរ៉ា ពិតជាបានតុបតែងខ្លួនបានយ៉ាងសមសួន មើលទៅស្រស់ស្អាត ហើយមានភាពទាក់ទាញ សាកសមទៅនឹងឈ្មោះជាបវរកញ្ញាតំណាងប្រទេសទៅប្រកួតក្នុងកម្មវិធី Little Miss Junior Idol World 2023តែម្ដង។ ក្នុងនោះដែរ បើមើលលើដំណើរការដើរលើឆាកវិញ នាងពិតជាដើរបានស្អាត កាច់ស្ទាយ៍យ៉ាងផុសយ៉ាងទាក់ភ្នែកគណៈកម្មការ ហើយព្រមទាំងបញ្ចេញសម្រស់យ៉ាងលេចធ្លោ រហូតអ្នកទស្សនាហ៊ោកញ្ជ្រៀវពេញឆាក៕

ប្រភពវីដេអូ៖ gown37

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
@gown37

CAMBODIA 🇰🇭 Deab Sofira Final Show with evening gown competition, she’s beautiful cleaver strong and good communication all contestant omg 😱🇰🇭🔥💕👍

♬ Unstoppable (I put my armor on, show you how strong I am) - Sia
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...