Park Shin Hye និងគូស្នេហ៍ ត្រូវបានគេទម្លាយថា កំពុងរស់នៅជាមួយគ្នាមុនរៀបការ - TrueID

Park Shin Hye និងគូស្នេហ៍ ត្រូវបានគេទម្លាយថា កំពុងរស់នៅជាមួយគ្នាមុនរៀបការ

January 13, 2022

កម្សាន្ត៖ ជាការពិតណាស់ ថ្ងៃរៀបមង្គលការរបស់តារាសម្ដែងទាំងពីរ Park Shin Hye និង ​Choi Tae Joon កាន់តែខិតជិតចូលមកដល់ហើយ​។ រីឯសំបុត្រការក៏បានចែកជួនដល់ភ្ញៀវដែលជាមិត្តជិតស្និតរួចរាល់ហើយដែរ ដែលពួកគេធ្វើពិធីតូចតាចប៉ុណ្ណោះ។

 Park Shin Hye និង ​Choi Tae Joon
 Park Shin Hye និង ​Choi Tae Joon

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ​ មិត្តភក្ដិរបស់តារាសម្ដែងដែលជិតចូលរោងការនេះ បានទម្លាយថា តាមពិតតារាប្រុសស្រីទាំងពីរបានរស់នៅជាមួយគ្នារួចទៅហើយ។ តាមរយៈការបង្ហោះរបស់មិត្តម្នាក់នោះ បានឲ្យដឹងថា Park Shin Hye និង ​Choi Tae Joon បានរស់នៅជាមួយគ្នាមុន ដើម្បីមើលថែសុខភាពខាងស្រីដែលកំពុងតែពពោះ។

 Park Shin Hye
 Park Shin Hye

ជាពិសេស គូស្នេហ៍នេះបានរស់នៅក្នុងអាគារអាផាតមិនដែលមានតម្លៃជាង១លានដុល្លារ ដែលស្ថិតនៅក្នុងក្រុងសេអ៊ូលតែម្ដង។ មិនតែប៉ុណ្នោះ ហ្វេនៗមានការរំភើបដោយនៅសល់ត្រឹមតែ៩ថ្ងៃទៀតប៉ុណ្ណោះ អាយដលទាំងពីរនឹងក្លាយជាស្វាមីភរិយាស្របច្បាប់៕

Choi Tae Joon
Choi Tae Joon

ប្រភព៖ LoveKpop95

អាផាតមិនរបស់ Park Shin Hye និង ​Choi Tae Joon
អាផាតមិនរបស់ Park Shin Hye និង ​Choi Tae Joon
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...