វ៉ាដាច់តួឯក Seol In Ah កំពុងពង្វក់អារម្មណ៍ហ្វេនពេញបណ្ដាញសង្គម - TrueID

វ៉ាដាច់តួឯក Seol In Ah កំពុងពង្វក់អារម្មណ៍ហ្វេនពេញបណ្ដាញសង្គម

March 25, 2022

កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រី Seol In Ah ដែលជាតួឯករងនៅក្នុងរឿង Business Proposal បានពង្វក់អារម្មណ៍មហាជនជាខ្លាំង។ ជាមួយគ្នានេះដែរ តារាស្រីរូបនេះ បានធ្វើឲ្យអ្នកទស្សនាលង់ជាមួយសម្រស់ដ៏ទាក់ទាញ និង ចរិតលក្ខណៈតួអង្គដ៏គួរឲ្យស្រលាញ់របស់នាង។

Seol In Ah
Seol In Ah

មិនតែប៉ុណ្ណោះ តួអង្គរងរូបនេះ មានសមត្ថភាពសម្ដែងបានយ៉ាងល្អ សមជាមួយនឹងសាច់រឿងផង ធ្វើឲ្យទស្សនិកជនពេញចិត្តតែម្ដង។ ជាពិសេស តារាសម្ដែងស្រី Seol In Ah ស្ទើតែលេបបេះដូងហ្វេនៗដែលតាមដានរឿងនេះទាំងស្រុង ព្រោះតែនាងមានមន្ដស្នេហ៍មិនចាញ់តួឯកស្រីនោះឡើយ។

Seol In Ah
Seol In Ah

លើសពីនោះ ហ្វេនៗដែលលេងបណ្ដាញសង្គមកំពុងតែបន្ដចែកចាយរូបភាពស្អាតៗរបស់តារាស្រីនេះ ដោយសរសើរមិនដាច់ពីមាត់ថាស្រស់ស្អាតទាក់ទាញ។ គួរបញ្ជាក់ផងដែរថា ទោះបីជា Seol In Ah ចូលសិល្បៈយូរដែរហើយ តែនាងទើបតែទទួលបានប្រជាប្រិយភាពខ្លាំងថ្មីៗនេះទេ៕

ប្រភព៖ ​K-Star Section

Seol In Ah
Seol In Ah
Seol In Ah
Seol In Ah
Seol In Ah
Seol In Ah
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...