ចិន៖ តារាសម្ដែងចិនដែលទទួលការស្រលាញ់ គាំទ្រពីសំណាក់ហ្វេនៗជាច្រើន មិនថាក្នុងប្រទេសចិនឬនៅបរទេស Leo Lou Yunxi បានសាងកេរ្តិ៍ឈ្មោះមកដល់សព្វថ្ងៃតាមរយៈការសម្ដែងរឿងភាគចិន "Ashed of love" ដើរតួរជាព្រះឥន្រ្ទ។ លោកបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនដោយសារតែទេពកោសល្យសម្ដែង និង រូបសម្បត្តិដ៏ស្រស់សង្ហារបស់ខ្លួន។
ក្រោយពីបាត់មុខមួយរយៈ មិននឹកស្មានថា តារាចិនរូបនេះ ប្លែកដល់ថ្នាក់អ្នកគាំទ្រព្រួយបារម្ភអំពីសុខភាពរបស់លោក ដោយសារតែសង្កេតឃើញថា Yunxi មានសភាពកាន់តែស្គមទៅៗ រហូតដល់ថ្ពាល់ដែលធ្លាប់មានសាច់ពេញ ឥលូវផតអស់។
អ្នកលេងបណ្ដាញសង្គមនៅចិនកំពុងតែមានការស្លុតអារម្មណ៍ជាខ្លាំង បន្ទាប់ពី Yunxi បានបង្ហាញខ្លួនក្នុងបទសម្ភាសន៍ខ្លីមួយ ដែលលោកមានសភាពស្គមស្គាំង មុខស្រួច ឃើញតែឆ្អឹង។ ថ្វីត្បិតតែមានសិល្បករស្អាតៗជាច្រើនធ្លាប់បានស្រកគីឡូប្លែក តែរូបភាព Lou Yunxi ធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងជាងគេ៕