លេងសើចម៉េចបាន! សូម្បីតែ លោក ជី ដេវីត ក៏សរសើររឿង គ្រោះជីវិតកូវីដ១៩ ពេញៗមាត់ដែរ (វីដេអូ) - TrueID

លេងសើចម៉េចបាន! សូម្បីតែ លោក ជី ដេវីត ក៏សរសើររឿង គ្រោះជីវិតកូវីដ១៩ ពេញៗមាត់ដែរ (វីដេអូ)

May 26, 2022

ភ្នំពេញ៖ បន្ទាប់ពីខ្សែភាពយន្តខ្មែររឿង គ្រោះជីវិតកូវីដ១៩ បានចាក់បញ្ជាំងនៅតាមរោងភាពយន្តនានា នៅក្នុងប្រទេសកម្ពុជារួចមក ឃើញថាមានទស្សនិកជនជាច្រើននាក់ បាននាំគ្នាទៅទស្សនារឿងនេះ សូម្បីតែតារាល្បី លោក ជី ដេវីត ក៏បង្ហាញវត្តមានទៅទីនោះផងដែរ។

ដោយឡែក ក្នុងកិច្ចសម្ភាស លោក ជី ដេវីត បានបញ្ជាក់ពីចំណាប់អារម្មណ៍ចំពោះខ្សែភាពយន្តមួយនេះថា ជារឿងមួយថ្មី ដែលអាចបង្កើនចំណេះដឹងដល់បងប្អូនជនរួមជាតិ និងឆ្លុះបញ្ជាំងពីតថភាពសង្គមសព្វថ្ងៃដែលយើងធ្លាប់ជួបប្រទះ បន្ថែមពីលើនេះវាជាខ្សែភាពយន្តរបស់លោក ហួយ យ៉ាឡេង(កថាជ័យ) ដែលលោកធ្លាប់មានស្នាដៃ ទៅវិស័យភាពយន្តរាប់ឆ្នាំមកហើយ។

យ៉ាងណាមិញ សូមបងប្អូន ជួយគាំទ្រខ្សែភាពយន្តរបស់ខ្មែរយើង ទាំងអស់គ្នាផងដែរ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

Hara Yuth ជី ដេវីត និង ហួយ យ៉ាឡេង(កថាជ័យ)
Hara Yuth ជី ដេវីត និង ហួយ យ៉ាឡេង(កថាជ័យ)
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...