បរទេស៖ បន្ទាប់ពី តារាចម្រៀងស្រី Britney Spears បានបង្ហោះរូបថតអាពាហ៍ពិពាហ៍ជាបន្តបន្ទាប់រួចមក អ្នកស្រី Lynne Irene Bridges ដែលត្រូវជាបម្តាយរបស់តារាស្រីរូបនេះ ក៏បានបង្ហោះសារអបអរសាទរដល់ កូនស្រីរបស់ខ្លួន ប្រកបដោយសុភមង្គល។
ក្នុងនោះដែរ អ្នកស្រីបាននិយាយថា៖
ម៉្យាងវិញទៀត មតិអបអរសាទរដល់កូនស្រី បានលេចឡើងនៅលើទំព័រផ្ទាល់ខ្លួនរបស់ Britney Spears មួយថ្ងៃបន្ទាប់ពី តារាចម្រៀងរូបនេះ បានរៀបចំពិធីជប់លៀងអាពាហ៍ពិពាហ៍ ដោយនាងមិនបានអញ្ជើញឪពុកម្តាយ និងបងប្អូន ឲ្យមកចូលរួមពិធីមង្គលការនោះទេ។ ហើយ នេះក៏ចាត់ទុកថា ជាពិធីមង្គលការដ៏ចម្លែករបស់តារាស្រីល្បីឈ្មោះម្នាក់ ក្នុងពេលដែលគ្មានសាច់ញាតិមកចូលរួម។
យ៉ាងណាមិញ ក្នុងនោះដែរ គេបានដឹងថា Britney Spears សម្រេចចិត្តមិនអញ្ជើញសាច់ញាតិមកចូលរួមពិធីមង្គលការទេ ព្រោះនាងគិតថា ពួកគេគឺជាអ្នករុ.ញច្រា.នជីវិតនរបស់នាង ខណៈដែលកាលពីមុននេះ ក្នុងអំឡុងពេល សវនាការលើអាណាព្យាបាល នាងថែមទាំង បាននិយាយថា នាងចង់ប្តឹ.ងគ្រួសាររបស់នាងទាំងមូល ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖