ថៃ៖ ថ្មីៗនេះ តារាស្រី Nampetch ដែលត្រូវបានគេស្គាល់ថា ជាអតីត Miss Earth Thailand ២០១៩-២០២០ ស្រាប់តែបានចេញមកបង្ហោះឃ្លីបមួយ ពេលកំពុងតែជិះទូកលេងតាមដងទន្លេចៅប្រាយ៉ា ព្រមទាំងមានការរៀបចំខ្លួននិងស្លៀកឈុត Bodysuit និងសំពត់ក្រណាត់ពណ៌ស ដែលមហាជនជាច្រើនបានឃើញថា នេះគឺជារ៉ូបស្រដៀងទៅនឹងឈុតរបស់ Tangmo ពេលដែលកើតហេតុ។
ប៉ុន្តែ នៅក្នុងឃ្លីបនោះ មនុស្សជាច្រើនបានមើលឃើញថា តារាស្រី Nampetch បែរជាបានបង្ហាញពីទឹកមុខញញឹមស្រស់ស្រាយ សប្បាយរីករាយ ជាមួយនឹងរូបភាពបង្អួតរាងស៊ិ.ច.ស៊ីរបស់ខ្លួន ដែលកំពុងតែកម្សាន្តតាមដងទន្លេ។
ម៉្យាងវិញទៀត ព្រឹត្តិការណ៍នេះ ក៏បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិត មិនពេញចិត្តជាខ្លាំង ចំពោះឃ្លីបរបស់តារាស្រីរូបនេះ ព្រោះពួកគេមើលឃើញថា នេះគឺជារឿងដែលមិនគួរធ្វើ ព្រោះវាមិនមែនជាពេលវេលាត្រឹមត្រូវនោះឡើយ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖