កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៤ ខែវិច្ឆិកាកន្លងទៅនេះ ដោយយោងតាមប្រភព Wikitree បានរាយការណ៍ថា តារាចម្រៀងស្រី So Yeon អតីតសមាជិកក្រុម T-ara និងគូស្នេហ៍ លោក Jo Yu Min បានទៅចុះសំបុត្រអាពាហ៍ពិពាហ៍របស់ពួកគេ ដោយមានរូបថតប៉ុន្មានសន្លឹក នៅក្នុងថ្ងៃសំខាន់មួយនេះ។
ក្នុងនោះដែរ ខណៈដែលបានបង្ហើបពីដំណឹងល្អទៅកាន់អ្នកគាំទ្រហើយនោះ តារាស្រី So Yeon បាននិយាយថា៖
ទន្ទឹមនឹងការបង្ហាញជាប្ដីប្រពន្ធផ្លូវការ តារាស្រីរូបនេះ ថែមទាំងបានចែករំលែករូបថតនៃសំបុត្រអាពាហ៍ពិពាហ៍ ព្រមទាំងចិញ្ចៀនរៀបការរបស់ខ្លួន ទៀតផង។ ជាពិសេស នាងក៏បានបន្តថា នាងចង់នៅជាមួយស្វាមី លោក Jo Yu Min ព្រមទាំងធ្វើការគាំទ្រ ទៅដល់អាជីពរបស់ស្វាមីខ្លួន ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖