កូរ៉េខាងត្បូង៖ ជឿជាក់ថា អ្នកណាដែលបានឃើញហើយ ពិតជាសរសើរពី ភាពស្រស់ស្អាត របស់ Irene សមាជិកក្រុម Red Velvet ជាមួយនឹងសម្រស់ដូចទេពធីតា ដែលកំពុងតែទាក់ទាញចិត្តមនុស្សគ្រប់គ្នា។
ដោយឡែក ខណៈដែលមានការសរសើរឥតឈប់ឈរទៅលើតារាស្រីរូបនេះ ស្រាប់តែថ្មីៗនេះ នៅក្នុងការប្រគំតន្ត្រី កាលពីថ្ងៃទី១ ខែមករាកន្លងទៅ បានធ្វើឲ្យហ្វេនៗជាច្រើន ឃើញពីមុខមាត់ខុសពីធម្មតា របស់ Irene ដោយមានចង្កាវែងស្រួចជាងមុន បើប្រៀបធៀបទៅនឹងរូបភាពធម្មតារបស់នាង។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការបង្ហាញខ្លួនលើកនេះ ថែមទាំងធ្វើឱ្យរូបរាងរបស់ Irene មានសភាពខុសប្លែកពីគេ ដែលនាំឲ្យអ្នកគាំទ្រ កំពុងតែចោទសួរ និងសង្ស័យថា តើតារាស្រីរូបនេះ បានឆ្លងកាត់ការកែសម្ផស្សឬយ៉ាងណា ព្រោះផ្នែកចង្ការបស់នាង ហាក់ដូចជាមានភាពខុសប្លែកខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា ក៏នៅមានមតិមួយចំនួនបានលើកឡើងថា ប្រហែលជារូបនាង ស្រកទម្ងន់ច្រើនពេក ទើបធ្វើឱ្យមុខមាត់ទៅជាបែបនេះ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖