ថៃ៖ ក្រឡេកមកមើលពីទំនាក់ទំនងប្ដីប្រពន្ធរបស់ តារាស្រី Nune Woranuch និងស្វាមី ក៏កំពុងតែធ្វើឲ្យហ្វេនៗកាន់តែច្រណែន នឹងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ដែលទើបតែបានបង្ហាញពីរូបថតក្នុងខួបអាពាហ៍ពិពាហ៍ ១២ ឆ្នាំ យ៉ាងរីករាយ បើទោះបីជាពេលនេះពួកគេនៅមិនទាន់មានកូនក៏ដោយ។
ម៉្យាងវិញទៀត ក្នុងពេលដែលកម្រនឹងមានរូបភាពគូជុំគ្នាក៏ពិតមែន ប៉ុន្តែការបង្ហាញខ្លួនម្ដងៗក៏ត្រូវបានហ្វេនៗ និងមិត្តៗពេញចិត្តគ្រប់ៗគ្នា ជាក់ស្ដែងដូចកាលពីថ្មីៗនេះ ស្វាមីរបស់ Nune លោក Todd Piti បានចេញទៅប្រណាំងឡាននោះ រូបនាងក៏បានទៅលើកទឹកចិត្តដល់ស្វាមីបណ្ដូលចិត្ត ថតរូបប្តីនៅទីលានប្រណាំង ទៀតផង។
លើសពីលើនេះ Nune ថែមទាំងបានបញ្ចេញរូបភាព ប៉ុន្មានសន្លឹករបស់ខ្លួនជាមួយនឹងស្វាមី ដែលបង្ហាញពីទឹកមុខញញឹមយ៉ាងមានក្ដីសុខពេលបាននៅក្បែរគ្នា និងបានលើកឡើងដើម្បីបញ្ជាក់ថានេះ គឺជាភាពផ្អែមល្ហែមបន្តិចបន្តួចរបស់អ្នកទាំងពីរ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖