Jeon So Min លេងចង្អុលកាមេរ៉ា អំពីការសងសឹកអតីតមិត្តប្រុសចំៗ (មានវីដេអូ) - TrueID

Jeon So Min លេងចង្អុលកាមេរ៉ា អំពីការសងសឹកអតីតមិត្តប្រុសចំៗ (មានវីដេអូ)

September 21, 2021

កូរ៉េខាងត្បូង ៖ តារាសម្តែងនិង ជាសមាជិករបស់ Running Man គឺ Jeon So Min បានលាតត្រដាងពីការសងសឹកដ៏ធំបំផុតរបស់នាង ហើយវាពិតជាទទួលបានភាពជោគជ័យ និងការសាទរមែនទែន ពីសំណាក់ហ្វេន ក៏ដូចជាសមាជិកកម្មវិធី Running Man ផ្ទាល់។

នៅក្នុងចុងក្រោយរបស់ Running Man ពួកគេត្រូវលេងហ្គេម ដែលតម្រូវឲ្យសួរសមាជិកម្នាក់ៗ ដោយផ្តើមសំនួរថា «តើនរណាទំនងជា…» ក្រោយមក មានគេសួរសំណួរថា «តើបុគ្គលម្នាក់ណាដែលទំនងជា សងសឹកគូប្រកួតរបស់ពួកគេ ប្រសិនបើដៃគូរធ្វើឲ្យពួកគេឈឺ?»

Jeon So Min
Jeon So Min

ក្នុងនោះ Jeon So Min បានបង្ហាញថា អាជីពជោគជ័យរបស់នាង គឺជាការសងសឹកដ៏ល្អបំផុតរបស់នាង ពីការសម្តែងក្នុងរឿងភាគកូរ៉េជាច្រើននិងអាជីពរីកចម្រើនរបស់នាង ផ្សេងៗគ្នា ព្រមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ JeonSo Min ទទួលបានផលយ៉ាងច្បាស់។ 

Jeon So Min
Jeon So Min

បន្ទាប់មកJeonSo Min បានបញ្ជាក់ថា ការកត់សម្គាល់របស់នាង គឺសំដៅលើអតីតមិត្តប្រុសរបស់នាងនៅពេលនាងមើលកាមេរ៉ាហើយសួរថា «តើអ្នកកំពុងមើលទេ? ក្នុងនាមជាតារាបង្ហាញម៉ូដនិងជាតារាសម្តែងដ៏រមមាញឹក អ្នកអាចនឹងឃើញ Jeon So Min បានគ្រប់កម្មវិធី»!

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

Running Man

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...