រាជធានីភ្នំពេញ ៖ ជឿជាក់ថា មានបងប្អូនជាច្រើនណាស់រួចមកហើយ ដែលបានស្គាល់មុខមាត់ ក្មេងស្រីទើបពេញវ័យ ល្បីឈ្មោះ ក្នុងសង្គមទាំង២រូបនេះ ដែលធ្លាប់បាន លេចមុខក្នុងបណ្តាពាណិជ្ជកម្មរបស់ ក្រុមហ៊ុនផលិតផលល្បីឈ្មោះជាច្រើន ក្នុងកម្ពុជា។
ជាក់ស្តែង អ្នកទាំងពីររូបនេះ គឺមានវ័យប្រហាក់ប្រហែលនឹងគ្នា ពោលគឺវ័យខ្ទង់២០ គេកត់សម្គាល់ឃើញ អ្នកទាំងពីរហាក់ មានប្រជាប្រិយជាខ្លាំង ក្នុងស្រទាប់ក្មេងស្ទាវសម័យបច្ចុប្បន្ន ក្នុងនោះគឺ ស្រីនា និង លីន។
ពិតណាស់ មិនត្រឹមតែមានអាយុស្រដៀងគ្នាទេ តែ Influencer ទាំងពីររូបនេះ ធ្លាប់មានអតីតដូចគ្នា គឺមានរូបរាងមានព្រលឹង កាលនៅវ័យក្មេង តែដោយសារ ការបង្អាប់ច្រើន និងអាយុមានការលូតលាស់នោះ អ្នកទាំងពីរ បានប្រឹងប្រែងកំណត់ខ្លួន យករាងអក្សរS ធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលជាខ្លាំង។
ក្នុងនោះ លីន ដែលធ្លាប់ត្រូវគេស្គាល់ មានរូបរាងតូចស្រាប់ហើយនោះ ទើបនឹងបញ្ចេញរូបរាងមានសាច់ខ្លួន កាលនៅវ័យជំទង់ ខណៈ ស្រីនា ត្រូវគេស្គាល់មានឆ្អឹងធំសាច់ទ្រលុកទ្រលន់នោះ បែរជា ប្រែរូបរាងខ្លួនក្លាយជា ស្រីស្អាតចង្កេះតូច ខុសឆ្ងាយជាង ពីមុន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖