កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Rosé សមាជិកក្រុមចម្រៀងនារីសកល BLACKPINK ត្រូវបានគេប្រទះឃើញបង្ហាញខ្លួនជាសាធារណៈសាជាថ្មី កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងសម្រស់ នៃរូបភាពដែលគេប្រមាញ់បាន។ ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា សមាជិកសម្លេងនាំមុខប្រចាំក្រុមរូបនេះ ត្រូវបានគេប្រទះឃើញនៅឯអាកាសយានដ្ឋានអន្តរជាតិ Incheon ដោយចាកចេញទៅកាន់ទីក្រុងប៉ារីសតាមកាលវិភាគរបស់នាង។
តាមរយៈក្នុងរូបភាព Rosé ត្រូវបានគេឃើញក្នុងឈុតពណ៌ខ្មៅទាន់សម័យ ដោយគ្រងដណ្តប់ទៅនឹង យីហោរមាក់ YSL ក្នុងនាមជាឯកអគ្គរដ្ឋទូត Saint Laurent បូករួមសម្រស់ស្អាតមានស្រាប់ ជាមួយនឹងរូបរាងស្គមខ្ពស់ បានចាយរាងគួរឲ្យទាក់ទាញជាខ្លាំង ដែលប្រមូលក្រសែភ្នែករបស់អ្នកគាំទ្រ និងអ្នកសារព័ត៌មានមានវត្តមាននៅទីនោះ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖