បរទេស៖ ចាប់តាំងពីមានទំនាក់ទំនងស្នេហាថ្មីមក តារាស្រី Kim Kardashian និងមិត្តប្រុសរបស់នាង តែងតែបង្ហាញពីភាពផ្អែមល្ហែមរបស់ខ្លួនខ្លាំង ដែលត្រូវបានហ្វេនៗចាប់យករូបភាពបានជាញឹកញាប់ នៅតាមដងផ្លូវ។
ដោយឡែក ថ្មីៗនេះ Kim Kardashian បានធ្វើឱ្យគេឯងភ្ញាក់ផ្អើលទៀតហើយ នៅពេលដែលនាង បានបង្ហាញខ្លួនជាមួយនឹងរូបរាងដ៏ទាក់ទាញ ក្នុងឈុតសម្លៀកបំពាក់តឹងណែន បញ្ចេញរាងស្លីមជាងមុន និងកំពុងតែទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនាជាច្រើន ទៀតផង។
ជាពិសេស តាមរយៈរូបភាពទាំងនោះ Kim Kardashian ក៏មិនបានចេញមកតែម្នាក់ឯងនោះទេ តែបានមកបណ្ដើរគ្នាជាមួយនឹងគូស្នេហ៍វ័យក្មេង លោក Pete Davidson នៅតាមផ្លូវ កៀកកើយគ្នាយ៉ាងជិតស្និទ្ធ និងបានបង្ហាញឲ្យឃើញពីស្នាមញញឹមយ៉ាងរីករាយ ដែលអាចបញ្ជាក់បានថា គូស្នេហ៍អ្នកទាំងពីរកាន់តែមានក្ដីសុខ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖