ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក សង្កេតឃើញថា តារាវោហាសព័្ទ សុភ័ក្រ កុសុម៉ា កាន់តែមានរូបសម្ផស្សស្រស់ស្អាតផូរផង់ជាងមុនផងដែរ ជាមួយនឹង ការលេងម៉ូដឈុតអស់ស្ទះ នៅពេលដែលបានបង្ហាញខ្លួនម្តងៗ ក្នុងកម្មវិធីនានា។
ជាក់ស្តែង ថ្មីៗនេះ នាងបានបង្ក ការភ្ញាក់ផ្អើល ដល់ហ្វេនៗ មួយទៀតហើយ ដោយបានតុបតែងខ្លួន យ៉ាង ប្លែកភ្នែក ស្ថិតនៅក្នងរ៉ូបទឹកមាសភ្លឺឆ្វាង វាលខ្នង ដែលបានបញ្ចេញសាច់ពណ៌ទឹកឃ្មុំ ដែលមើលទៅពិតជាលេចធ្លោ ខុសគេតែម្តង។
យ៉ាងណាមិញ ក្រោយឃើញបែបនេះ អ្នកគាំទ្ររបស់តារាស្រីរូបនេះ បានសរសើរក្នុងការលេងស្ទាយ៍តុបតែង ក៏មានភាពទាក់ទាញខ្លាំងបើទោះបីតារារូបនេះ មានសម្បុរខ្មៅស្រអែម តែរាល់ពេលដែលនាងរៀបចំខ្លួនម្ដង ៗ ពិតជាលេចធ្លោ ស្រស់សោភាបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖