កូរ៉េខាងត្បូង៖ ក្នុងចង្កោមសិល្បៈវិស័យកម្សាន្តកូរ៉េខាងត្បូង តារាចម្រៀងរ៉េប G-dragon តែងតែទទួលការកោតសរសើររាប់មិនអស់ ពីជីវិតសំបូរបែបរបស់តារាប្រុសរូបនេះ ជាពិសេស ជាមួយនឹងការបង្ហោះរូបភាពគួរឲ្យទាក់ទាញ ជារឿយៗ បានបង្ហោះនៅលើបណ្តាញសង្គម។
ក្នុងនោះដែរ កាលពីថ្មីៗនេះ យោងតាមគណនី Instagram របស់បុគ្គលម្នាក់ បានចែកចាយរូបភាពជាច្រើនសន្លឹក ទៅនឹង សកម្មភាពដ៏សាមញ្ញរបស់តារាប្រុសរូបនេះ ដែលហ្វេនៗបានឃើញ ពីការដាក់ខ្លួនរបស់មេក្រុមចម្រៀងបុរស Big Bang។
អ្វីដែលពិសេស រូបថតសន្លឹកនេះ ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានសង្កេតឃើញថា ថ្វីត្បិតជាតារាល្បីលំដាប់ប្រទេស តែរូបលោក បែរជាជិះម៉ូតូអាគុយទៅវិញ ជាមួយនឹងសកម្មភាពសាមញ្ញបែបនេះ ត្រូវបានគេលើកឡើងថា មានលុយសឹងអី តែរូបលោក នៅតែជិះម៉ូតូ ហាក់បីដូចជា មិនខ្វល់ពីឋានះមុខមាត់ជាតារាល្បី៕
សូមទស្សនារូបភាពខាងក្រោម៖