កម្របានឃើញណាស់ នៅខ្មែរ កូនភ្លោះប្រុសស្រី ធ្វើពិធីមង្គលការជាមួយគ្នា - TrueID

កម្របានឃើញណាស់ នៅខ្មែរ កូនភ្លោះប្រុសស្រី ធ្វើពិធីមង្គលការជាមួយគ្នា

February 5, 2023

កម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជននាំគ្នាចាប់អារម្មណ៍ជាខ្លាំងទៅលើ ការបង្ហោះរូបភាពរបស់គណនីមួយ ដែលបានបង្ហាញពី កូនភ្លោះប្រុសស្រី មួយគូនៅក្នុងពិធីមង្គលការ។ ជាពិសេស គេមិនសូវបានប្រទះឃើញគេប្រារព្ធពិធីមង្គលការឲ្យកូនភ្លោះនោះទេ។

កូនភ្លោះស្រី លឹង សេងហុង
កូនភ្លោះស្រី លឹង សេងហុង

បើយោងតាមការបង្ហោះនោះ បានឲ្យដឹងថា កូនភ្លោះប្រុសមានឈ្មោះថា លឹង សុងហេង និងកូនស្រីឈ្មោះ លឹង សេងហុង ហើយមានអាយុខ្ទង់១០ឆ្នាំតែប៉ុណ្ណោះ។ ជាមួយគ្នានេះ តាមជំនឿពីបុរាណមក គេជឿថា កូនភ្លោះប្រុសស្រីគឺ ជាតិមុន ពួកគេជាគូស្នេហ៍នឹងគ្នាហើយសុំប្រាថ្នាមកកើតជាមួយគ្នា។

កូនភ្លោះប្រុសឈរនៅកណ្ដាលពាក់ខ្សែក
កូនភ្លោះប្រុសឈរនៅកណ្ដាលពាក់ខ្សែក

ហេតុនេះហើយបានជា កូនភ្លោះប្រុសស្រី ចាស់បុរាណតម្រូវឲ្យធ្វើ ពិធីមង្គលការ ឲ្យពួកគេការជាមួយគ្នាបង្គ្រប់កិច្ច ដើម្បីសុំសេចក្ដីសុខចម្រើន និងកុំឲ្យបាត់បង់ម្នាក់។ បន្ថែមពីនោះ ពិធីបែបនេះ គេធ្វើចំពោះ កូនភ្លោះប្រុសស្រីតែប៉ុណ្ណោះ ហើយនៅតាមតំបន់យូរៗទើបបានឃើញមានម្ដង៕

កូនភ្លោះប្រុសស្រី
កូនភ្លោះប្រុសស្រី

ប្រភព៖ ឌូ សាលួម

ទាក់ទងជាមួយ:
អបិយជំនឿ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...