កម្សាន្ត៖ តារាសម្ដែងស្រីជនជាតិអូស្ត្រាលី នាង Rebel Wilson បានត្រឡប់មកសម្ដែងជាតួឯកស្រីសាជាថ្មីក្នុងរឿង Senior Year បន្ទាប់ពីស្រកអស់ ៣០គីឡូក្រាម។ រឿង Senior Year គឺជាសាច់រឿងដែលនិយាយអំពីក្មេងស្រីម្នាក់ភ្ញាក់ពីសម្លប់ដែលនាងត្រឡប់មកពីអតីតកាលពី២០ឆ្នាំមុន ដើម្បីមកក្លាយខ្លួនជាព្រះនាងពេលរាត្រី Prom night queen ឲ្យទាន់ពេលវេលា។
យោងទៅតាមសារព័ត៌មានគេហទំព័ររបស់អាមេរិកបានឲ្យដឹងថា តួឯកស្រីម្នាក់នេះមានសុខភាពល្អនិងមើលទៅដូចជាសប្បាយចិត្តនៅពេលដែលលេចខ្លួននៅលើរឿងបែបកំប្លែងថ្មីរបស់នាង។ នាង Rebel Wilson បានចាប់ផ្ដើមសម្រកទម្ងន់តាំងពីឆ្នាំ២០១៩កន្លងមក នាងបានបញ្ជាក់ថា គោលដៅរបស់នាងមិនមែនដើម្បីស្គមនោះទេ តែដើម្បីធានានៅសុខភាពរបស់នាង និងមួយទៀតដែលសំខាន់នោះ ដើម្បីឲ្យសាកសមក្នុងការសម្ដែងជាតួរឯកស្រីក្នុងសាច់រឿងថ្មីនោះឯង។
បន្ទាប់ពីសម្រកបានសម្រេច តារាស្រីវ័យ៤១ឆ្នាំរូបនេះបានបរិយាយថា កាលពីឆ្នាំ២០២០គឺជាឆ្នាំនៃសុខភាព ហើយនាងបានប្រាប់ទៅកាន់ Daily Star ថា
រូបរាងរបស់នាង Rebel Wilson មុននិងក្រោយស្រកអស់៣០គីឡូ ៖