មានប្រពន្ធហើយ Dj Push នៅជះរាងសង្ហាធ្វើឲ្យហ្វេនលង់មិនស្ទើរទៀត - TrueID

មានប្រពន្ធហើយ Dj Push នៅជះរាងសង្ហាធ្វើឲ្យហ្វេនលង់មិនស្ទើរទៀត

April 19, 2021

ថៃ៖ ជាការពិតណាស់ តារាសម្ដែង Push គឺជាតារាសម្ដែងប្រុសមួយរូប ដែពេលកន្លងមកប្រិយមិត្តតែងតែស្គាល់លោក តាមរយៈរឿងភាគល្បីៗជាច្រើន ហើយក្នុងនោះដែរ តារារូបនេះ ក៏ទទួលបានការគាំទ្រខ្លាំងមិនធម្មតាដែរ ដោយសារតែលោកមានទេពកោសល្យសម្ដែងបានល្អក្នុងរឿងនីមួយៗ។  

ដោយឡែក ងាកមកនិយាយពីរូបសម្បត្តិវិញ យើងឃើញថា បើទោះបីជាពេលបច្ចុប្បន្ននេះ Push បានរៀបការមានប្រពន្ធរួចហើយក៏ពិតមែន ប៉ុន្តែលោកនៅតែមានអ្នកគាំទ្រច្រើនខ្លាំងដដែល ពិសេសរាល់ពេលបង្ហាញខ្លួនក្នុងកម្មវិធីអ្វីមួយម្ដងៗ សម្រស់របស់តារាប្រុសរូបនេះ នៅតែអាចអង្រួនបេះដូងហ្វេនៗនារីៗឲ្យលង់ស្នេហ៍ជាញឹកញាប់ផងដែរ។  

ជាក់ស្ដែង ថ្មីៗនេះ Push ទើបតែបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើគណនី IG ជាមួយនឹងរូបភាពថ្មី ឈរជ្រេងហោប៉ៅ ជាមួយឈុតអាវសរកមូល ខោខ្លីខ្មៅ លេងទឹកមុខស្មើយ៉ាងសង្ហា មើលទៅពិតជាស្អាត មានមន្តស្នេហ៍ ទាក់ទាញខ្លាំងមែនទែន ដែលរូបភាពទាំងនោះ អ្នកណាៗឃើញហើយ ក៏ពោលពាក្យសរសើរពីលោកគ្រប់ៗគ្នាផងដែរ៕   

សូមទស្សនារូបភាពខាងក្រោម៖

Push
Push
Push
Push
Push
Push
Push និង​ភរិយា
Push និង​ភរិយា
Push
Push
Push
Push
Push
Push
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...