Jennie ផុសរូបអត់ Makeup មុខឡើងដូចកូនក្មេង - TrueID

Jennie ផុសរូបអត់ Makeup មុខឡើងដូចកូនក្មេង

February 12, 2023

កម្សាន្ត៖​ ពិតណាស់ តារាល្បីៗភាគច្រើន មិនងាយបង្ហាញមុខធម្មជាតិនោះទេ ព្រោះពួកគេតែងតែផាត់មុខក្រាស់ៗឡើងឆាក ឬចូលរួមកម្មវិធីផ្សេងៗ។ ជាពិសេស ចំពោះតារាស្រីតែម្ដង​ ដោយពួកគេមិនហ៊ានបង្ហាញសម្រស់ពិត ដោយមិនមានក្រែមម្សៅនោះទេ ព្រោះអាចនឹងធ្វើឲ្យហ្វេនៗសើចចម្អក ឬរិះគន់ពីសម្រស់។

 Jennie
 Jennie

ដោយឡែក ងាកមកមើលតារាចម្រៀងកូរ៉េដ៏ល្បីល្បាញ Jennie ដែលជាសមាជិកក្រុម Blackpink វិញ នាងកំពុងតែធ្វើឲ្យអ្នកគាំទ្រផ្ទុះការសរសើរទៅលើសម្រស់ធម្មជាតិរបស់នាង។ នៅក្នុងនោះ តារាស្រីរូបនេះ បានបង្ហោះរូបប៉ុន្មានសន្លឹក ជាមួយនឹងសកម្មភាពហាត់ប្រាណយ៉ាងសាមញ្ញ សូម្បីតែតែងខ្លួនក៏មិនបានតែងដែរ។

 Jennie
 Jennie

យ៉ាងណាមិញ គេសង្កេតឃើញថា សម្រស់របស់ Jennie ពិតជាស្រស់ស្អាតឥតខ្ចោះ ហើយទម្រង់មុខនាងថែមទាំងមើលទៅក្មេងជាងវ័យទៀតផង។ លើសពីនោះ មុខមាត់របស់នាងប្រៀបដូចជាក្មេងអាយុ១៦ឆ្នាំអញ្ចឹង បើទោះបីជាឆ្នាំនេះ នាងមានអាយុ២៧ឆ្នាំក៏ដោយ៕

 Jennie
 Jennie
 Jennie
 Jennie
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...