Hye Ri ពូកែលេងទឹកមុខ សម្ដែងរឿងណា ក៏ធ្វើឲ្យហ្វេនសើចគាំង - TrueID

Hye Ri ពូកែលេងទឹកមុខ សម្ដែងរឿងណា ក៏ធ្វើឲ្យហ្វេនសើចគាំង

December 21, 2021

កម្សាន្ត៖ តារាស្រី Hyeri មានទេពកោសល្យសិល្បៈខ្ពស់ នាងមិនត្រឹមតែជា តារា Kpop ចេះ រាំ ច្រៀងយ៉ាងស្ទាត់ជំនាញប៉ុណ្ណោះទេ នាងក៏ជាតារាសម្ដែងដ៏ឆ្នើមមួយរូបផងដែរ។ លើសពីនោះ នាងកំពុងតែទទួលបាន ការស្រលាញ់គាំទ្រ ជាខ្លាំង ពីអ្នកទស្សនា រឿងភាគកូរ៉េ Moonshine ដែលទើបនឹងចេញពីពេលកន្លងទៅ។ 

Hyeri 
Hyeri 

ជាមួយគ្នានេះដែរ Hyeri ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីនាងសម្ដែងរឿង Reply 1988 ដែលសម្ដែងជាតួអង្គ ដែលមានចរិកក្រមិកក្រមើម កំប្លែង ធ្វើឲ្យទស្សនិកជនសើចដល់ស្ងួតបំពង់ក។ ជាពិសេស តារាស្រីរូបនេះ តែងតែដើរតួកំប្លែងស្ងួត និងពូកែលេងទឹកមុខ ទាក់ទាញចិត្តហ្វេនឲ្យចងចាំជានិច្ច។

Hyeri 
Hyeri 

មិនតែប៉ុណ្ណោះ គ្រាន់តែហ្វេនៗឃើញរូបរបស់នាង ក៏នឹកឃើញសាច់រឿង ទប់សំណើចមិនចង់បានទៅហើយ។ ទន្ទឹមនឹងនោះ Hyeri មិនសូវល្បីល្បាញក្នុងវិស័យ Kpop នោះទេ ដោយឡែក នាងមាន ភាពលេចធ្លោរ និង ទទួលបានប្រជាប្រិយភាព តាមរយៈការសម្ដែងដ៏ពិនប្រសប់នេះទៅវិញ៕ 

Hyeri 
Hyeri 
Hyeri 
Hyeri 
Hyeri 
Hyeri 
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...