បារាំង ៖ ជឿជាក់ថា បណ្តាអ្នកគាំទ្រ បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២០ កញ្ញា រ៉េត សារីតា ធ្លាប់ជ្រាបរួចមកហើយថា រូបនាង ធ្លាប់បានបើកបង្ហាញមុខគូស្នេហ៍ខ្លួន ជាជនបរទេសកំពុងធ្វើការនៅទឹកដីកម្ពុជា ក្រោយពេល បញ្ចប់ការប្រកួត Miss Universe នៅសហរដ្ឋអាមេរិក កាលពីឆ្នាំមុននេះ។
យ៉ាងណាមិញ បន្ទាប់ពី បង្ហាញមុខរួចហើយនោះ គេឃើញ អ្នកទាំងពីរ តែងបណ្តើរគ្នាចូលរួមក្នុង កម្មវិធីល្បីៗជាច្រើន ជាពិសេសគឺ ក្នុងវិស័យហ្វេសសិន និងកម្មពិធីជួបជុំសិល្បករ សិល្បការិនី និយមវប្បធម៌មជ្ឈិមប្រទេសជាច្រើនផងដែរ។
អ្វីដែលកាន់តែពិសេសនោះ គឺ ឆ្នាំនេះរឹតតែពិសេស សម្រាប់តារាស្រីរូបនេះ ធ្លាប់តែឆ្លងថ្ងៃកំណើតក្នុងប្រទេសកំណើត និងជាមួយមនុស្សជុំវិញខ្លួន ក្រុមគ្រួសារ ក្រុមការងារ តែឆ្នាំនេះ កញ្ញា រ៉េត សារីតា លេងមួយទំហឹង ឆ្លងថ្ងៃកំណើតខ្លួន នៅទីក្រុងប៉ារីស ប្រទេសបារាំងជាមួយ មិត្តប្រុស ចំហាយក្តីសុខ និងរីករាយជាខ្លាំង ពិតជាគួរឲ្យច្រណែនខ្លាំងណាស់ នេះហើយស្នេហាបែបចាស់ទុំ សាមញ្ញៗតែមិនធម្មតា៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖