មិនធម្មតាទេ នេះជាចំណូលដែល Messi អាចរកបានច្រើនសន្ធឹក - TrueID

មិនធម្មតាទេ នេះជាចំណូលដែល Messi អាចរកបានច្រើនសន្ធឹក

December 19, 2022

បរទេស៖ គឺជាដំណឹងដែលហ្វេនៗជាច្រើន ទូទាំងពិភពលោក កំពុងតែអបអរសាទរ ចំពោះកីឡាករ Lionel Messi និងមិត្តរួមក្រុម ដែលបានឈ្នះពាន ក្នុងការប្រកួត FIFA World Cup 2022 និងទទួលបានប្រាក់រង្វាន់ដ៏ធំរហូតដល់ ៤២ លានដុល្លារ។ លើសពីនេះ សម្រាប់កីឡាករ Lionel Messi ផ្ទាល់ក៏ជាអ្នកដែលត្រូវបានគេចាប់អារម្មណ៍ ខណៈស្ថិតនៅក្នុងបញ្ជីកីឡាករ ដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោក។ 

តាមរយៈ ប្រភព Marca បានរាយការណ៍ថា អាវកីឡាករអាហ្សង់ទីនរបស់ Messi ត្រូវបានលក់អស់ ទូទាំងពិភពលោក។ ខណៈនៅហាង adidas ក្នុងទីក្រុង Buenos Aires, Buenos Aires, Madrid, Tokyo និងកន្លែងផ្សេងទៀត អាវលេខ 10 ដែលមានឈ្មោះប្រធានក្រុមអាហ្សង់ទីន បានលក់អស់ពីស្តុកហើយ។ បើទោះបីជា ព័ត៌មានលម្អិតនៃកិច្ចសន្យារវាង adidas និង Messi មិនត្រូវបានគេប្រកាសនោះទេ តែយោងតាម ​​Insider បានបង្ហើបថា កិច្ចសន្យានេះនាំឱ្យរូបលោក ទទួលបានចំណូលប្រហែល ២៥ លានដុល្លារក្នុងមួយឆ្នាំ។ 

ម៉្យាងវិញទៀត នៅចុងឆ្នាំ ២០២២ នេះ ក្រុមហ៊ុន Louis Vuitton បានចំណាយប្រាក់យ៉ាងច្រើនដើម្បីអញ្ជើញ Messi ឱ្យថតរូបផ្សាយពាណិជ្ជកម្ម ដោយបានដឹងពីតម្លៃ គិតថ្លៃ ១,៧ លានដុល្លារ សម្រាប់ការបង្ហោះដែលទាក់ទងនឹងម៉ាកផលិតផល។ ហើយតាមរយៈ Forbes បានឲ្យដឹងថា Messi អាចរកបាន ៣០ លានដុល្លារពីកិច្ចសន្យាផ្សាយពាណិជ្ជកម្ម។ 

យ៉ាងណាមិញ ក្រៅពីសមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍នេះហើយ កីឡាករវ័យ ៣៥ ឆ្នាំរូបនេះ ថែមទាំងត្រូវបានម៉ាកយីហោជាច្រើន មានការពេញចិត្តនៅពេលដែល លោកមានទំព័រផ្ទាល់ខ្លួនដែលមានអ្នកតាមដាន ៣៩៧ លាននាក់ និងការបង្ហាញស្ទីលម៉ូដទាន់សម័យ រួមមានទាំងនាឡិកា ក៏ដូចជា កាបូបថ្លៃៗជាច្រើន ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Messi
Messi
Messi
Messi
Messi
Messi
Messi
Messi
Messi
Messi
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...