ថៃ៖ សម្រាប់អ្នកចូលចិត្តតាមដានភាពយន្តភាគថៃនិងជុំវិញវិស័យកម្សាន្តថៃទាំងអស់ប្រាកដជាបានដឹងរួចមកហើយថា នៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ គឺបានប្រមូលផ្តុំដោយតារាប្រុសស្រីមានឈ្មោះបោះសម្លេង ព្រមទាំងប្រមូលផ្តុំទៅដោយរឿងភាគថ្មីៗល្បីៗច្រើនជាងគេបើប្រៀបជាមួយនឹងស្ថានីយ៍ប៉ុស្តិ៍ទូរទស្សន៍ផ្សេងៗទៀត។
តួយ៉ាង បើងាកទៅមើលតារាសម្តែងប្រុសៗរៀមច្បងប្រចាំប៉ុស្តិ៍លេខ៣គឺពួកគេនៅតែអាចរក្សាប្រជាប្រិយភាពពីសំណាក់មិត្តអ្នកគាំទ្រនាគ្រប់ទិសទី។ រីឯ តារាប្រុសៗចំណូលថ្មីៗក៏ខ្លាំងមិនធម្មតាដែរក្នុងការចាប់ផ្តើមអង្រួនចិត្តឆក់យកសន្ទុះទីផ្សារ និងការគាំទ្រពីទស្សនិកជនម្តងបន្តិចៗនារយៈពេលចុងក្រោយមកនេះ។
ក្នុងនោះផងដែរក៏ឃើញមានតារាប្រុសរូបសង្ហាចំណូលថ្មី៦ ប្រចាំប៉ុស្តិ៍លេខ៣ ដែលកំពុងផ្ទុះទីផ្សារគាំទ្រយ៉ាងខ្លាំងក្លារួមមាន ៖
១. Pon Nawasch
២. Krating Khunnarong
៣. August Vachiravit
៤. Inn Sarin
៥. Kongthap Peak
៦. Gulf Kanawut
ប្រភព៖ thaiupdate