ប៉ាៗនៅក្មេងសោះ​ ស្ងាត់ៗ​ អាន​ គុណកូឡា​ ទទួលបានសមាជិកទី២បាត់ - TrueID

ប៉ាៗនៅក្មេងសោះ​ ស្ងាត់ៗ​ អាន​ គុណកូឡា​ ទទួលបានសមាជិកទី២បាត់

September 12, 2022

ភ្នំពេញ៖ ដូចដែលដឹងហើយ ថាលោក អាន គុណកូឡា បន្ទាប់ពីបានរៀបការមានគ្រួសាររួចមក លោក ក៏ទទួលបានចំណងដៃកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ ជាមួយភរិយា រស់នៅយ៉ាងមានក្តីសុខ បង្អួតហ្វេនៗផងដែរ ។

ជាមួយគ្នានេះ នៅមុននេះបន្តិច តារាចម្រៀងប្រុសរូបសង្ហារូបនេះក៏ បានបង្ហាញនូវដំណឹងរីករាយមួយទៀតខណៈ ដែលភរិយារបស់លោក ទើបតែសម្រាលបានកូនប្រុសទី២ម្នាក់ទៀត ខណៈដែលកូនប្រុសច្បង អាយុមួយខួបជាងទៅហើយ។

មិនតែប៉ុណ្ណោះ មុខមាត់កូនប្រុសទី២របស់លោក ក៏ត្រូវហ្វេនៗនាំគ្នាសរសើរ ថាឃ្យូតសង្ហាមិនចាញ់ម៉ាក់ៗ និងប៉ាៗនោះឡើយ ថែមទាំងមានអ្នកចូលទៅខមិន អបអរសាទរ និងជូនពរឲ្យកូនប្រុសរបស់លោក ព្រមទាំងភរិយាមានសុខភាពល្អ ទាំងម្ដាយនិងកូនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អាន គុណកូឡា
អាន គុណកូឡា
អាន គុណកូឡា និងភរិយា
អាន គុណកូឡា និងភរិយា
អាន គុណកូឡា និង ភរិយា និងកូនប្រុសច្បង
អាន គុណកូឡា និង ភរិយា និងកូនប្រុសច្បង
អាន គុណកូឡា និងកូនប្រុស 
អាន គុណកូឡា និងកូនប្រុស 
អាន គុណកូឡា និងភរិយា
អាន គុណកូឡា និងភរិយា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...