កម្សាន្ត៖ ប្រិយមិត្តដែលនិយមគាំទ្រតារាកូរ៉េ ច្បាស់ជាដឹងស្រាប់ហើយថា Jennie សមាជិកក្រុម Blackpink ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ តែងតែត្រូវបានគេចាប់អារម្មណ៍ទៅលើការតែងខ្លួន។ ទន្ទឹមនឹងនោះ តារាចម្រៀងស្រីរូបនេះ បង្ហាញខ្លួនលើកណាក៏បញ្ចេញភាពស៊ិចស៉ីជាងគេដែរ។
ជាពិសេស នៅក្នុងវីដេអូបទចម្រៀងថ្មីនេះតែម្ដង ដែលនៅក្នុងបទ Pink Venom បានឲ្យឃើញថា Jennie ស្លៀកសម្លៀកបំពាក់បង្ហាញសាច់មិនធម្មតានោះទេ។ លើសពីនោះ រូបនាងក៏បានបង្ហោះរូបប៉ុន្មានសន្លឹក នៅក្នុងគណនី Instagram ធ្វើឲ្យហ្វេនៗឃើញហើយចំហមាត់។
នៅក្នុងនោះ Jennie គ្រងឈុតពណ៌ផ្កាឈូក ដែលឈុតរបស់នាង មានភាពទាក់ទាញយ៉ាងខ្លាំង ក៏ព្រោះតែ មើលទៅឃើញស៊ិចស៊ីយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានពាក់សក់ពណ៌ផ្កាឈូកថែមទៀត ធ្វើឲ្យនាងកាន់តែស្អាតប្លែក និងមុខកាចទៀតផង៕