កម្សាន្ត ÷ Yuna សមាជិកក្រុម ITZY តែងតែត្រូវបានស្គាល់សម្រាប់ចង្កេះ និងរូបរាងដ៏ទាក់ទាញរបស់នាង ដែលឈរពីលើវត្តមាន និងជំនាញដ៏មិនគួរឲ្យជឿរបស់តារាស្រីរូបនេះ។
យ៉ាងណា រូបរាងនាឡិកាខ្សាច់ និងចង្កេះតូចដូចស្រមោចជាទីច្រណែនរបស់មនុស្សជាច្រើននោះ ក៏ត្រូវបានអ្នកគាំទ្រដឹងថា Yuna ជាអ្នកញ៉ាំអាហារដែលមានសុខភាពល្អ និងចូលចិត្តហាត់ប្រាណ តែពួកគេនៅតែព្រួយបារម្ភនៅពេលដែល Fancam ពីកម្មវិធី Fanmeet របស់តារាស្រីកាលពីខែមេសា ឆ្នាំ ២០២២ បានកើតឡើង។
ក្មេងស្រីមើលទៅកាន់តែស្គមស្តើងជាងមុន ដោយមានក្បាលពោះ និងឆ្អឹងជំនីរបង្ហាញយ៉ាងច្បាស់ ធ្វើឲ្យ Yuna បានទាក់ទាញការព្រួយបារម្ភ ជាមួយនឹងឆ្អឹងជំនីអាចមើលឃលញយ៉ាងច្បាស់ររបស់នាង តែក៏មានអ្នកខ្លះអះអាងថា វាអាចជាពន្លឺដែលបំផ្លើស ស្រមោលលើរាងកាយរបស់នាង ខណៈអ្នកខ្លះទៀតកាន់តែបារម្ភចំពោះសុខភាពតារាស្រីរូបនេះជាពិសេស៕
ប្រភព: Koreaboo